កម្មកររោងចក្រ២ក្រុម កើតជម្លោះរហូត​វាយតប់គ្នា នៅខណ្ឌពោធិ៍​សែន​ជ័យ រងរបួស​ជាង​១០នាក់

(ភ្នំពេញ)៖ កម្មករោងចក្រ២ក្រុម ពេលចេញមកធ្វើកូដកម្មនៅខាងមុខរោងចក្រ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ៍សែនជ័យ បានកើតជម្លោះរហូតផ្ទុះហិង្សា វាយតប់គ្នាយ៉ាង​អនាធិបតេយ្យ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលជាង១០នាក់។

សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ មានកម្មករនិយោជិត របស់ក្រុមហ៊ុន យ៉កម៉ាស (ខេមបូឌា) ហ្គាមេន អិមអេហ្វជី នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ជិត​៣០០នាក់ ក្នុងចំណោមកម្មករជាង៧០០នាក់ បានផ្ទុះធ្វើកូដកម្ម នៅខាងក្រៅរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌ​ការងារមួយចំនួន ដោយក្នុងនោះរួមមាន ទី១- សុំឲ្យក្រុមហ៊ុន ផ្តល់ប្រាក់សោហ៊ុយ​ធ្វើ​ដំណើរ​បន្ថែមចំនួន៥ដុល្លារ ទី២- សុំឲ្យក្រុមហ៊ុនកែប្រែប្រធានផ្នែកផលិតកម្ម ជនជាតិចិននៅផ្នែកតុកាត់ មុនពេលធ្វើអ្វីចំពោះកម្មករត្រូវមានហេតុផលសមរម្យ ទី៣- សុំឲ្យក្រុមហ៊ុនផ្តល់​ប្រាក់បាយ​ថែម​​ម៉ោងថ្ងៃអាទិត្យចំនួន​៦០០០រៀល ទី៤- សុំឲ្យក្រុមហ៊ុនចាត់វិធានការ តាមបទបញ្ជាផ្ទៃក្នុង និងច្បាប់ការងារចំពោះតំណាងសហជីពស្មារតីកម្មករខ្មែរ ចំនួន៤នាក់ ដែលបានវាយ​កម្មករកន្លង​មកនៅ​ក្នុង​រោងចក្រ និងលក្ខខណ្ឌការងារមួយចំនួនទៀត។

នៅពេលដែលក្រុមកម្មករទាំងនេះ កំពុងធ្វើកូដកម្មនោះ ស្រាប់តែនៅពេលថ្ងៃត្រង់មានក្រុមកម្មករ ដឹកនាំដោយមន្រ្តី​សហព័ន្ធសហជីព​ស្មារតីកម្មករ​ខ្មែររបស់លោក មុំ សៀក ជាង៣០នាក់ បានមកអុក​ឡុក និងវាយបង្រ្កាបមកលើកម្មករ ដែលកំពុងធ្វើកូដកម្ម នៅខាងមុខរោងចក្រ ធ្វើឲ្យមានកម្មកររងរបួសធ្ងន់បែកក្បាលចំនួន៣នាក់ និងរងរបួសស្រាលជាង១០នាក់ ត្រូវបានបញ្ជូនទៅ សម្រាក និងព្យាបាល​នៅគ្លីនីកឯកជន។ យ៉ាងណាក៏ដោយ ក្រោយមានកើតហេតុភ្លាមៗ ទាំងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានទៅជួយអន្តរាគមន៍ផងដែរ៕

ប្រភព ៖

កំណតើហេតុខ្មែរឡូត៖ គ្នានេះផងដែរ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ កន្លងទៅ ធ្លាប់មានករណីទំនាស់វាយតប់គ្នា រវាងនគរបាលខណ្ឌឫស្សីកែវម្នាក់ ជាមួយយុវជន ៣នាក់ ផងដែរ បណ្តាលឲ្យរងរបួស ទាំងសងខាង។

បើយោងតាមសម្តីយុវជនទាំង៣នាក់ កាលនោះ បានឲ្យដឹងថា ពួកខ្លួនជុំគ្នានៅផ្ទះផឹកស៊ីតិចតួច ស្រាប់តែលេច មុខមន្រ្តី នគរបាលម្នាក់ បានមកសួរ ពួកខ្លួនថា មកទីនេះធ្វើអី្វ ប្រយ័ត្នចាប់ពិនិត្យ ជាតិស្រវឹង និងសារធាតុញៀន បន្តិចក្រោយមក ក៏ផ្ទុះជាជម្លោះពាក្យសម្តី ឈានដល់ការវាយតប់គ្នា ដោយខាងមន្រ្តីនគរបាល បានវាយទៅលើ យុវជន ៣នាក់នោះ ចំនួន២ដៃមុន រួចក៏ប្រតាយប្រតប់គ្នា រហូតមានរបួសស្នាម ទាំងសងខាងទៅ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត