តារាចម្រៀង Adele ចំណាយ ២,៨ លាន​ដុល្លារ​ប៉ាវ​មិត្តភក្តិ​ជប់លៀង​

Videos


តារាចម្រៀងនាង Adele បានចំណាយថវិកាអស់ ២,៨ លានដុល្លាររយៈពេល ១ សប្តាហ៍ក្នុងពិិធីជប់លៀងជាមួយមិត្តជិតស្និទ្ធរបស់នាងចំនួន ២០ នាក់ ។

កំពូលតារាចម្រៀងអាយុ ២៨ ឆ្នាំរូបនេះដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរទេសចរណ៍តន្ត្រីពិភពលោកលើកទី ២៥ ត្រូវបានគេរាយការណ៍ឲ្យដឹងថានាងជាតារាចម្រៀងដ៏មានសណ្តាចចិត្តល្អ និង តែងតែចំណាយលុយច្រើនសន្ធឹកសន្ធាប់ក្នុងដំណើរកម្សាន្តនានាជាមួយមិត្តភក្តិរបស់នាងកន្លងមកហើយនាងថែមទាំងជួយសងបំណុលឱ្យមិត្តភក្តិទាំងនោះថែមទៀតផង ។

តារាចម្រៀង Adele ចំណាយ ២,៨ លាន​ដុល្លារ​ប៉ាវ​មិត្តភក្តិ​ជប់លៀង​

បើតាមប្រភពមួយបានប្រាប់ទស្សនាវដ្តី Heat magazine ឱ្យដឹងថាកាលពីពេលថ្មីៗនេះនាងបានចំណាយថវិកាក្នុងដំណើរកម្សាន្តលើកប៉ាល់កម្សាន្ត (yacht) មួយនៅតំបន់ Santorini ដោយនាងបានប៉ាវមិត្តភក្តិកាលពីកុមារភាពរបស់នាង ។ លើសពីនេះនាង Adele ក៏ជាតារាមួយរូបដែលតែងចំណាយថវិការច្រើនទៅលើសម្លៀកបំពាក់ផងដែរ ។ នាងចូលចិត្តចំណាយធ្វើយ៉ាងណាអោយតែមនុស្សដែលនាងស្រឡាញ់បានរីករាយ និង រស់នៅក្នុងជីវិតសមរម្យ ។

តារាចម្រៀង Adele ចំណាយ ២,៨ លាន​ដុល្លារ​ប៉ាវ​មិត្តភក្តិ​ជប់លៀង​

ថ្មីៗនេះនាងបានចុះហត្ថលេខាថ្មីមួយជាមួយក្រុមហ៊ុន Sony ក្នុងទឹកប្រាក់ ៩០ លានផោនដែលជាកិច្ចសន្យាមានទឹកប្រាក់ច្រើនបំផុតមិនធ្លាប់មានពីមុនក្នុងការផលិតចម្រៀង ៕ សុផល