ព្រៃផ្សៃណាស់! ច្របាច់.កសម្លាប់រួច បោះ​ចូលទឹក

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​០៣ មិថុនា ២០១៦ នេះ​ថា បន្ទាប់​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​​សាកសព​ក្មេង​ប្រុស​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នោះ​រួច​មក ត្រូវ​កម្លាំង​សមត្ថកិច្ច​បាន​យក​សាកសព មក​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ។

បន្ទាប់​ពី​ពិនិត្យ​រួច ត្រូវ​បាន​សន្និដ្ឋាន​ថា ក្មេង​ប្រុស​រូប​នេះ គឺ​ត្រូវ​ឃាតករ​ច្របាច់​.​ក​សម្លាប់ រួច​យក​សព​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​បឹង​តូច​មួយ​កន្លែង​ក្នុង​ដី​ឡូត៍​លោក​ឧកញ៉ា លី យុង​ផាត់ ។

គួរ​បញ្ជាក់​ថា សាកសព​ក្មេង​ប្រុស​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មាន​អាយុប្រមាណ​៣-៤​ឆាំ្ន បាន​ត្រូវ​អ្នកនេសាទ​ប្រទះ​ឃើញ​នៅ​ក្នុង​បឹង​តូច​មួយ​ក្នុង​ដី​ឡូត៍​លោក​ឧកញ៉ា លី យុង​ផាត់ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ហើយ​យ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

សេចក្តីរាយការណ៍​បន្ត​ថា នៅ​វេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​០៣ មិថុនា នេះ សមត្ថកិច្ច​កំពុង​ពិនិត្យ​សាកសព ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក គួររំលឹកព័ត៌មានមួយទៀតដែរថា សេចក្តីរាយការណ៍ ពីមន្ត្រីនគរបាល បានឲ្យដឹង បានកើតឡើងនៅរាត្រីថ្ងៃទី២៩ ខែឧសភា ស្ថិតនៅភូមិ ចំការស្រូវឃុំកំពង់ល្ពៅ ស្រុកសំឡូត​ខេត្តបាត់ដំបង ដោយជនឧក្រិដ្ឋជន បានប្រើប្រាស់រណាអារកសម្លាប់ក្មេងប្រុស ឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ ៥ឆ្នាំ រហូតដល់ស្លាប់ ក្នុងលំនៅដ្ឋានខាងលើ ក្នុងខណៈដែលឪពុក ម្តាយជនរងគ្រោះមិននៅផ្ទះ។

ក្រោយទទួលបានព័ត៌មាននេះភ្លាមៗ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានបញ្ជាផ្ទាល់ទៅឧត្តមសេនីយ៍ត្រី ជេត វណ្ណី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ ដឹកនាំ កម្លាំងជំនាញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកសំឡូត ចេញធ្វើការស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះ ហេង ផិន ភេទប្រុស អាយុ ១៧ឆ្នាំ​រស់នៅក្នុងមូល​ដ្ឋានខាងលើ។

លោកវរសេនីយ៍ទោ អូន ហ្វៃ នាយការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង បានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ពិតជាបានអារក​សម្លាប់ក្មេងប្រុស ខាងលើនេះមែន ហើយចំពោះ មូលហេតុដែល ឈានដល់ការសម្លាប់នេះ សមត្ថកិច្ចកំពុងធ្វើ​ការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រៃផ្សៃណាស់! ច្របាច់.កសម្លាប់រួច បោះ​ចូលទឹក

ព្រៃផ្សៃណាស់! ច្របាច់.កសម្លាប់រួច បោះ​ចូលទឹក

ព្រៃផ្សៃណាស់! ច្របាច់.កសម្លាប់រួច បោះ​ចូលទឹក

ព្រៃផ្សៃណាស់! ច្របាច់.កសម្លាប់រួច បោះ​ចូលទឹក

ព្រៃផ្សៃណាស់! ច្របាច់.កសម្លាប់រួច បោះ​ចូលទឹក