ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​

គ្រប់គ្នាសាកស្រមៃមើល៍ ភូមិមួយដែលផ្ទះគ្មានទ្វារមុខ ហាងលក់ដូរមិនចាក់សោ តែអ្នកស្រុកគេងយប់មិនដែលព្រួយភ័យឡើយ។

ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​

រឿងនេះកើតមានក្នុងភូមិ Shani Shingnapur នៃរដ្ឋ Maharashtra ប្រទេសឥណ្ឌា ដែលអ្នកភូមិទាំងអស់មិនត្រូវការកងកម្លាំងសន្តិសុខការពារទេ ព្រោះពួកគេមានជំនឿលើព្រះ  Shani ដែលជាអ្នកជួយមើលថែភូមិស្រុក។

ជំនឿនេះកើតឡើងតាមរយៈរឿងព្រេង ប្រហែល ៣០០ឆ្នាំមុន គឺមានភ្លៀងធ្លាក់ និងទឹកជំនន់យ៉ាងខ្លាំង ដោយនាំផ្ទាំងថ្មពណ៌ខ្មៅដ៏ធំមួយបោកបក់មកទើរលើច្រាំងទន្លេ Panasnala ដែលហូរកាត់តាមភូមិ។

នៅពេលអ្នកស្រុកយកឈើទៅប៉ះផ្ទាំងថ្មប្រវែង ១,៥ម៉ែត្រនេះ ឈាមចាប់ផ្ដើមជ្រាបចេញពីថ្មភ្លាមៗ។ នៅយប់ដដែលព្រះ Shani បានមកពន្យល់សប្ដិមេភូមិ ដោយប្រាប់ថាផ្ទាំងថ្មនេះជាអាទិទេពរបស់អង្គ ហើយវាត្រូវតែរក្សាទុកក្នុងភូមិ ដែលគេឃើញមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែព្រះ Shani មានលក្ខខ័ណ្ឌមួយ គឺផ្ទាំងថ្មមិនត្រូវប្រក់ដំបូលពីលើទេ ដើម្បីឲ្យអាទិទេពជួយមើលថែភូមិស្រុកដោយមិនមានអ្វីរារាំង។ បន្ទាប់មកព្រះ Shani បានជូនពរមេភូមិ និងសន្យាការពារអ្នកភូមិពីគ្រោះថ្នាក់នានា។

ក្រោយមេភូមិនិយាយប្រាប់រឿងដល់អ្នកភូមិរួចរាល់ ពួកគេបានដាក់បញ្ឈរផ្ទាំងថ្មនៅកណ្ដាលភូមិធ្វើជាទីសក្ការៈបូជា និងសម្រេចមិនដាក់ទ្វារមុខ ឬចាក់សោផ្ទះឡើយ។ ពួកគេលែងត្រូវការឧបករណ៍ទាំងនេះទៀតហើយ ព្រោះមានព្រះតាមជួយមើលថែហើយ។

ទំនៀមទម្លាប់នេះបានបន្តធ្វើពីមួយជំនាន់ទៅមួយជំនាន់រហូតដល់សព្វថ្ងៃ។ យូរៗម្ដងអ្នកភូមិបានយករនាំងឈើបាំងទ្វារពាក់កណ្ដាល ដើម្បីការពារកុំឲ្យក្មេងតូចៗ ឬឆ្កែដើរវង្វេងផ្ទះ តែមិនធ្វើជារៀងរហូតទេ។ លុយកាក់ និងទ្រព្យសម្បត្តិពួកគេទុកក៏មិនមានការភ័យបាត់បង់ដែរ។ សូម្បីតែបង្គន់សាធារណៈក្នុងភូមិក៏មិនមានទ្វារដែរ មានតែវាំងននស្ដើងមួយប៉ុណ្ណោះសម្រាប់បិទបាំងកេរ្តិ៍ខ្មាស៕

ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​ ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​ ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​ ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​

ប្រភព៖ sabay

  • ភូមិ​​មួយ​​នៅ​ឥណ្ឌា​​សង់​ផ្ទះ​​​មិន​​មាន​​​ទ្វារ​​មុខ ​​ព្រោះ​ជឿ​លើ​ព្រះ​已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: