​ក្រុម​កម្ពុជា​ប្ដូរ​ជើង​ហោះហើរ នឹង​មក​ដល់​កម្ពុជា​ម៉ោង​ជិត​១១​យប់​នេះ​

តាម​គម្រោង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​មក​ដល់​មាតុភូមិ​វិញ​នៅ​រសៀល​ថ្ងៃ​នេះ ​បន្ទាប់​ពី​បំពេញ​បេសកកម្ម​ចប់​នៅ​ទឹក​ដី​ឆាយនីស​តៃប៉ិ ​ប៉ុន្តែ​ដោយសារ​តែ​នៅ​ទឹក​ដី​ឆាយនីស​តៃប៉ិ​កំពុង​តែ​ជួប​ព្យុះ ​ជើង​ហោះហើរ​ក៏​ត្រូវ​​ប្ដួរ​ដោយ​មក​ដល់​កម្ពុជា​នៅ​ម៉ោង​១១:៤៥​នាទី​យប់​នេះ​វិញ។ នេះ​បើ​តាម​មន្ត្រី​ព័ត៌មាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់។

 

​ក្រុម​កម្ពុជា​ប្ដូរ​ជើង​ហោះហើរ នឹង​មក​ដល់​កម្ពុជា​ម៉ោង​ជិត​១១​យប់​នេះ​

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

បន្ទាប់​ពី​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ក្រុម​ជម្រើស​ជាតិ​នឹង​បន្ដ​ការ​ហ្វឹកហាត់​របស់​ខ្លួន​ទៀត ដើម្បី​ត្រៀមប្រកួត​ជើង​ទី​២​ជា​ក្រុម​ឆាយនីស​តៃប៉ិ ​នៅ​ថ្ងៃ​ទី​៧ ​ខែ​មិថុនា ឆ្នាំ​២០១៦​ខាង​មុខ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ដោយ​សំបុត្រ​មាន​លក់ចាប់​ពី​ថ្ងៃ​ស្អែក​ទៅ ​តម្លៃ​១​ម៉ឺន​រៀល កន្លែង​មាន​ដំបូល និង​៥​ពាន់​រៀលកន្លែង​អត់​ដំបូល៕

 

អត្ថបទ៖ មុន្នី រម្យ