Manchester City ទិញយក ខ្សែបំរើកំពូលរបស់ Dortmund កីឡាករ Gundogan បានជាផ្លូវការហើយ

អង់គ្លេស៖ ខ្សែបំរើជម្រើសជាតិអាល្លឺម៉ង់ Ilkay Gundogan បានក្លាយជាកីឡាករទីមួយ ដែលគ្រូបង្វឹកថ្មីរបស់ក្លិប Manchester City លោក Pep Guardiola ទិញមកកាន់ក្លិប ដោយផ្ទេរពីក្រុម Borussia Dortmund ក្នុងតម្លៃ ២១លានផោន (ជាង៣០លានដុល្លារអាមេរិក)។

Gundogan ក៏បានយល់ព្រមនូវសំណើរនេះផងដែរ ដោយចុះកុងត្រារយៈពេល៤ឆ្នាំនៅក្នុងក្លិបនៃក្របខ័ណ្ឌ Premier League មួយនេះ។

Gundogan បានបង្ហាញអារម្មណ៍នៅពេលដែលបានផ្ទេរមកលេងឲ្យ Man City ថា « វាពិតជាអស្ចារ្យណាស់ដែលបានក្លាយជាកីឡកររបស់ក្លិប Man City ។ វាគឺជាឆាកជីវិតថ្មីមួយទៀត ហើយខ្ញុំពិតជាសប្បាយចិត្ត ហើយខ្ញុំនឹងត្រៀមខ្លួនសំរាប់ការប្រកួតប្រជែងថ្មីមួយទៀតជាមួយក្លិប»។

គាត់បន្ត «ខ្ញុំពិតជាអរគុណ Pep Guardiola ណាស់ក្នុងការនាំយកខ្ញុំមកលេងនៅទីនេះ ហើយការសម្រេចចិត្តមួយនេះ គឺជារឿងត្រឹមត្រូវបំផុតសំរាប់ខ្ញុំ។ មានឱកាសមកលេងនូវក្របខ័ណ្ឌ Premier League ជាមួយក្លិបកំពូល វាគឺជារឿងដ៏អស្ចារ្យបំផុត ហើយវាក៏ជាការប្រកួតប្រជែងថ្មីមួយទៀតដែរ ជាចុងក្រោយខ្ញុំពិតជាត្រេកអរណាស់ ដែលបានចួលរួមក្លាយជាសមាជិករបស់ក្លិប Manchester City»។

ជាក់ស្តែងខ្សែបំរើកណ្តាលរូបនេះ កំពុងរងរបួសជង្គង់នៅឡើយទេ ដែលធ្វើឲ្យកីឡាកររូបនេះ មិនបានទៅប្រកួត EURO ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ហើយចំពោះរបួសនេះ អាចនឹងជាសះស្បើយនៅរយៈពេល៥ខែខាងមុខទៀត។

កីឡាករ Gundogan វ័យ២៥ឆ្នាំ រូបនេះ ធ្លាប់ជាកីឡាករសំខាន់មួយរូបរបស់ក្លិប Dortmund ។ គាត់បានលេងឲ្យ Dortmund រយៈពេល ៥ឆ្នាំទៅហើយ និងធ្លាប់បានឈ្នះពានរង្វាន់ German Cup ជាមួយក្លិប៣លើកទៀត និងធ្លាប់ជួយឲ្យក្លិបឡើងទៅវគ្គផ្តាច់ព្រ័ត Champions League ទៀតផង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

Manchester City ទិញយក ខ្សែបំរើកំពូលរបស់ Dortmund កីឡាករ Gundogan បានជាផ្លូវការហើយ

Manchester City ទិញយក ខ្សែបំរើកំពូលរបស់ Dortmund កីឡាករ Gundogan បានជាផ្លូវការហើយ