យុវជន២នាក់ បើកម៉ូតូរត់ពីការត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលខណ្ឌឬស្សីកែវ បាញ់រងរបួសចាប់វ៉ៃទ្រោមខ្លួន

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាល មូលដ្ឋាននៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបាញ់យុវជន២នាក់ បណ្តាល ឲ្យត្រូវជើងជនរងគ្រោះ ម្នាក់រងរបួសខណះពួកគេបានបើកម៉ូតូ គេចចេញពី គោល ដៅ ត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក របស់សមត្ថកិច្ច។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅវេលាខាងលើ កម្លាំងនគរបាល មូលដ្ឋានខណ្ឌឬស្សីកែវ បានដាក់គោលដៅត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវជាតិលេខ៥ត្រង់ស្ថានីយ៍ប្រេងសូគីមិចសង្កាត់ឬស្សីកែវពេលនោះ មានយុវជន២នាក់ជិះម៉ូតូមួយគ្រឿងមកដល់ក៏បើកគេចពីការត្រួតពិនិត្យ ស្រាប់ តែកម្លាំងនគរបាល បានបើកម៉ូតូដេញតាម និងថែមហៅមិនឈប់ផងនោះ ក៏ បាញ់មួយគ្រាប់បណ្តាលឲ្យត្រូវជើងខាងស្តាំយុវជនម្នាក់។ និងចាប់វ៉ៃ ទ្រោមខ្លួន ហើយបញ្ជូនពួកគេទាំង២នាក់នៅសួរនាំបន្តទៀតនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បី ចាត់ការបន្ត៕