ម៉ោង​៩​ព្រឹកស្អែក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​វិល​និវត្តន៍​មក​ដល់​កម្ពុជា​វិញ

រាជធានី​ភ្នំពេញ​៖ បើ​គ្មាន​ការ​ប្រែប្រួល​នោះ​ទេ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់​អមដំណើរ​នឹង​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៤ មិថុនា ២០១៦ បន្ទាប់​ពី​អញ្ជើញ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើក​ទី​២៥ ស្តី​ពី​អាស៊ាន​និង​បំពេញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ៕