ភ្ញាក់​ផ្អើល​​ពេល​​បាត់​ផ្នូរ​ខ្មោច​ ​

រាជធានីភ្នំពេញ ៖ ​មួ​យ​​គ្រួសារ​ មាន​ទាំង​កូន ​ទាំង​ចៅ​៦​នាក់ តំណាង​​ដោយ​​ឈ្មោះឡាយ វេ​ង​ថា​ង រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្មី​ៗ​នេះ​ បាន​ឆោឡោ​ទៅ​ដាក់​ពាក្យ​បណ្តឹង​ចូល​ទៅ​​សាលា​សង្កាត់ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​​​ប្តឹង​ថា​ ​បាត់​​ផ្នូរ ​និង​ចោទប្រកាន់​​ទៅ​លើ​ក្មួយ​ប្រុសម្នាក់​ឈ្មោះ​ឡាយ សម្បត្តិ ថា​ បាន​លួច​លក់​ផ្នូ​រ​បញ្ចុះសព​ឪពុក​-​ជីតានោះ​​ទៅ​ឱ្យ​​ឈ្មួញ ។

ទីតាំង​ផ្នូ​រ​បញ្ចុះសព​​ជីដូន​​​ ដែល​មាន​តាំង​យូ​រ​យា​ម​ក​​ហើយ​នោះ​ ស្ថិត​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែល​ពេល​នេះ​ បាន​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍ និង​ជា​កម្មសិទ្ធិ​របស់​ក្រុម​ផ្សេង​ទៅ​ហើយ ។

​បន្ទាប់​ពី​​រង​នូវ​​ការ​ចោទប្រកាន់​ពី​​សំណាក់​ឪពុកមា​នោះ លោក​ឡាយ សម្បត្តិ អាយុ​៤៧​ឆ្នាំ ​​ស្នាក់​នៅផ្ទះ​លេ​ខ​២៤៨ ផ្លូវ​លេខ​១៥៦ ភូមិ​១២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ក៏​បាន​ឆ្លើយ​តប​​ទៅ​​កាន់​ឪពុកមា​​វិញ​ថា លោក​​មិន​បាន​លួច​លក់​ផ្នូ​រ​ដូន​តា​​នោះ​ទេ គឺជា​ការ​ផ្លាស់​ប្តូរ​ទីតាំង​ពី​កន្លែង​ចាស់​ ទៅ​កន្លែង​ថ្មី ​គឺ​ពី​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ទៅ​ក្បែរ​ភ្នំប្រសិទ្ធ ឃុំ​ម្កាក់ ស្រុក​អង្គ​ស្លូ​ល ខេត្តកណ្តាល ដោ​យ​បាន​សាងសង់​ផ្នូ​រ​ថ្មី​សន្លាង​ទៀត​​ផង ។

បាន​ជា​មាន​ការ​​ផ្លាស់​ប្តូ​ទីតាំង​ផ្នូ​រ​ដូនតា​​នោះ លោក​ឡាយ សម្បត្តិ អះអាង​ថា ៖

១-​​ការ​លំបាក​​ផ្ទាល់​ ក្នុង​ក្រុម​គ្រួសារ​ពេល​ចូល​ទៅ​ដល់​ផ្លូ​វ​ចាស់​ ព្រោះ​ទីតាំង​នោះ​ ត្រូវ​បាន​ហ៊ុម​ព័​ទ្ធ​​ដោយ​របង​ថ្ម​ខ្ពស់​ៗ ហើយ​ពុំ​មាន​ច្រកចូល​ស្រួលបួ​ល ​សម្រាប់​ដឹក​ជញ្ជូន​នំ​ចំណី និង​របស់​របរ​សម្រាប់​​សែន ។

២-​​ឃើញ​ដូច្នោះ​ ក្រុម​គ្រួ​សារបាន​ពិភាក្សា និង​បាន​ប្រាប់​ទៅ​ពូ​ឡាយ វេ​ង​ថា​ង និង​ប្រពន្ធ​គាត់ ​ដែល​ឧស្សាហ៍​​មក​សែន និង​រក​គ្រូ​ចិន​​សែ​ពិនិត្យ​មើល​រួច​អស់ហើយ ​ត្រូវ​ដោះស្រាយ​យ៉ាងដូចម្តេច ។ ពេល​នោះ​ គ្រូ​ចិន​សែ ​ក៏​បាន​តម្រូវ​ឱ្យ​រក​ទីតាំង​ថ្មី​ដែរ ព្រោះ​បើ​នៅ​ទី​នេះ​ ដូច​ឃុំ​ព្រលឹង​ដូនតា រស់នៅ​មិន​សុខ​សប្បាយ ។

៣​-​ដោយ​មាន​មូល​ហេតុ​ខាងលើ​​ ទើបបាន​ក្រុម​គ្រួសារ​សម្រេចចិត្ត​ប្តូរ​ទីតាំង​ថ្មី និង​ជា​ការ​ធ្វើ​តាម​គ្រូ​ចិន​សែ​តម្រូវ ។

៤​-ការ​ដោះ​ដូរ​ ក៏​បាន​ជម្រាប​ដល់​ក្រុម​គ្រួសារ​ពូ​ឡាយ វេ​ង​ថា​ង ឱ្យ​ដឹង​ដែរ តែ​ដោយសារ​ម្នាក់​ៗ​រ​វ​ល់​ច្រើន ពុំ​មាន​ឱ​​កាស​ជួប​គ្នា ​តាម​ការ​​កំ​ណ​ត់របស់​ក្រុមហ៊ុន ។

៥-​​យោង​ឃើញ​ថា​ អនាគត​ក្រុម​គ្រួសារ​មានការ​លំបាក​ ចូល​ធ្វើបុណ្យ​សែន​ផ្នូរ ឆេ​ង​ម៉េ​ង ដោយសារ​ច្រកចូល​ចង្អៀត ផ្លូវ​កាន់តែ​
តូច ។ ​

​៦​-បន្ថែម​លើ​នេះ​ទៀត​ ក្រុម​គ្រួសារ​យល់​ឃើញ​ថា គួរ​ចូលរួម​អភិវឌ្ឍន៍ ភូមិ​-ឃុំ ឱ្យ​​ក្លា​យ​ទៅ​ជា​តំបន់​អ​​​ភិ​វឌ្ឍន៍ និង​ចូលរួម​លើក​កម្ពស់​ជីវភាព​ប្រជា​ជន​តាម​គោលនយោបាយ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​៥​ ​ដើម្បី​លើកទឹកចិត្ត និង​ទាក់​ទាវ​វិនិយោ​​គិ​ន​បរទេស​ឱ្យ​​ចូល​មក​ដាក់​ទុន​នៅ​កម្ពុជា ដើម្បី​ឲ្យ​មានការ​កែសម្រួល​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​មាន​គោ​ល​ការណ៍​ពង្រីក​ទីក្រុង ទើប​បានជា​ក្រុម​គ្រួសារ​លោក​សម្រេចចិត្ត​ធ្វើ​ពិធីសែនព្រេន​ដល់​វិ​ញា​ណក្ខន្ធ​​ជីដូន​ជីតា សុំ​ប្តូ​រ​ទីតាំង​ទៅ​ក្បែរ​ភ្នំ​ប្រសិទ្ធ និង​សាងសង់​ផ្នូ​រ​ថ្មី​សន្លាង និង​មាន​ទីធ្លា​ដី​ធំ​ទូលាយ​ សម្រាប់​ក្រុម​គ្រួសារ​ទៅ​ឆេ​ង​ម៉េ​ង​ទៀត​ផង មិនមែន​ជា​ការ​លួច​លក់​​ដូច​ការ​ចោទប្រកាន់​ពី​ឪពុកមារ​នោះ​​ទេ ។