ខ្សែការពារលេងចាស់វស្សា Dani Alves ចាកចេញពីក្លិប Barcelona

ក្លិប Barcelona បានធ្វើការប្រកាសថា ខ្សែការពារស្តាំសញ្ជាតិប្រេស៊ីល Dani Alves ដែលលេងឲ្យក្លិបយូរមកហើយ នឹងត្រូវចាកចេញពីក្លិបអេស្បាញ នារដូវក្តៅនេះ។
Dani-Alves-16

កីឡាករវ័យ ៣៣ឆ្នាំ នៅសល់កុងត្រាលេងជាមួយក្លិប ១២ខែទៀត ប៉ុន្តែបានធ្វើការស្នើសុំចាកចេញ និងត្រូវបានគេរាយការណ៍ថា អាចទៅលេងជាមួយក្លិបបារាំង Paris Saint-Germain, សេះបង្កង់ Juventus ឬបិសាចក្រហម Manchester United។

ប្រធានផ្នែកបច្ចេកទេសក្លិប Barcelona លោក Robert Fernandez បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា «Dani Alves បានសម្រេចចិត្តចាកចេញពីក្លិប។ វាគឺជាសេចក្តីសម្រេចផ្ទាល់របស់គេ ដែលពួកយើងគួរគោរពតាម»។
លោកបន្តថា «នៅតំបន់ការពារខាងស្តាំ ពួកយើងមានទំនុកចិត្តលើ Aleix Vidal ដែលទើបចុះកុងត្រា។ ហើយពួកយើងក៏មានកីឡាករ Sergi Roberto ផងដែរ»។

Alves តែងតែបានចូលលេងឲ្យក្លិប Barcelona ចាប់តាំងពីផ្ទេរមកលេង ចេញពីក្លិប Sevilla កាលពីឆ្នាំ ២០០។ រូបគេបានជួយឲ្យក្លិបអ្នកមានបុណ្យនេះ ឈ្នះក្នុងស្រុកជាច្រើន និង Champions Leagues ផងដែរ៕