៣​ឆ្នាំ​ចុងក្រោយ​អ្នកជំនាញ​ចុះជួយ​ព្យាបាល​ដើមឈើ​បាន​ជាង​១​ពាន់​ដើម​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-03-2016, 2:56 pm         10565

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132៣​ឆ្នាំ​ចុងក្រោយ​អ្នកជំនាញ​ចុះជួយ​ព្យាបាល​ដើមឈើ​បាន​ជាង​១​ពាន់​ដើម​​សៀមរាប​៖ ក្នុង​រយៈពេល​ប្រមាណ​៣​ឆ្នាំ​ចុង​ក្រោយនេះ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះជួយ​ព្យាបាល និង​សង្គ្រោះ​ដើមឈើ​បាន​ចំនួន ១៥០០​ដើម ដែល​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្រោយពី​ព្យាបាល​ហើយ ដើមឈើ​ដែល​ត្រូវការ ការថែទាំ​ដូច​មនុស្ស​ដែរនោះ បានជា​សះស្បើយ​ជា​ហូរហែរ​។​

​លោក គង់ សុវណ្ណ​រិ​ទ្ធ បាន​និយាយ​កាលពី​ថ្ងៃទី​២ មិថុនា​ម្សិលមិញ​ថា លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះជួយ​ព្យាបាល​ដើមឈើ​បាន​ជាង​១​ពាន់​ដើម​រួចមកហើយ ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ​។ បុគ្គលិក​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បន្តថា ក្នុង​រដូវវស្សា គឺ​ក្រុមការងារ​របស់លោក ត្រូវ​ចុះ​មើល​ត្រួតពិនិត្យ​ដើមឈើ ច្រើនជាង​រដូវប្រាំង​។​

​អំឡុងពេល​កំពុង​មមាញឹក​ចុះ​ពិនិត្យ និង​អង្កេត​ដើមឈើ​ហានិភ័យ​ក្នុង​តំបន់​អង្គរ លោក គង់ សុវណ្ណ​រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀតថា ការងារ​នេះ​គឺត្រូវធ្វើ​ជាប្រចាំ ក្នុង​បំណង​ដើម្បី​បញ្ចៀស​រាល់​
​ហានិភ័យ​ផ្សេងៗ ។ លោក​បន្ថែមទៀតថា ទីតាំង​ដែលមាន​ការត្រួតពិនិត្យ​ខ្ពស់​ជាងគេ គឺ​ដើមឈើ​នៅជាប់​ផ្លូវ​សាធារណ ដែលមាន​ចរាចរណ៍​ច្រើន ផ្លូវ​វង់​ទស្សនា​របស់​ភ្ញៀវទេសចរ និង​ដើមឈើ​ដែល​ដុះ​ជាប់​នឹង​ប្រាសាទ ឬ​រចនាសម្ព័ន្ធ​បុរាណ​ដ្ឋា​ន​ផ្សេងៗ ដែល​អាច​បង្ក​ហានិភ័យ​ដល់​តួ​ប្រាសាទ​បាន​។​

៣​ឆ្នាំ​ចុងក្រោយ​អ្នកជំនាញ​ចុះជួយ​ព្យាបាល​ដើមឈើ​បាន​ជាង​១​ពាន់​ដើម​ និពន្ធដោយ : អ៊ីសា រ៉ហានី       June-03-2016,  2:56 pm         10565

​ការងារ​ប្រចាំ​របស់​ក្រុមការងារ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ គឺ​ចុះ​កាត់​មែកឈើ​ដែល​ងាប់ ឫ​មាន​មែក​ច្រើន​ជាដើម ជាពិសេស​មែកឈើ​ដែល​ពុក ដែល​អាច​បាក់​ធ្លាក់​ប៉ះ​ប្រាសាទ​បាន​ក្នុង​រដូវភ្លៀង​នេះ​។ ក្រៅពី​ចុះ​កាត់​ហើយ​នោះ ក្រុមការងារ​របស់​នា​យក​ដ្ឋា​ន​គ្រប់គ្រង​ព្រៃឈើ ក៏​បាននិងកំពុង​ចុះ​ព្យាបាល​ដើមឈើ ដែល​កំពុងមាន​ជំងឺ​ផងដែរ ដូចជា​ត្រូវ​ដង្កូវ​ស៊ី​ជាដើម រហូតដល់​វា​ព្យាបាល​លែង​បាន ទើប​មាន​គោលការណ៍​ដើម្បី​កាត់​ដើមឈើ​នោះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុវណ្ណ​រិ​ទ្ធ​។

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្រុមការងា​របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ញាប់ដៃ​ជើង ដើម្បី​ចុះ​ស្រង់​ទិន្នន័យ​ដើមឈើ​ហានិភ័យ​ក្នុង​តំបន់​អង្គរ​។ ទិន្នន័យ​នេះ មាន​សារសំខាន់ ក្នុងការ​ត្រួតពិនិត្យ និង​ដឹង​រាល់​ដើមឈើ ដែលមាន​ក្នុង​រមណីយដ្ឋាន​អង្គរ​៕