រថយន្ត​ដឹក​ឥដ្ឋ​ក្រឡាប់​ផ្ងារជើង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល ៤ នាក់​

រថយន្ត​ដឹក​ឥដ្ឋ​ក្រឡាប់​ផ្ងារជើង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល ៤ នាក់​



ភ្នំពេញ ៖ រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង បាន​ក្រឡាប់ចាក់​ឥដ្ឋ​ចោលពេញ​ផ្លូវ សង្កត់​លើ​កម្មករ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល ៤ នាក់ ដោយសារ​អក​ហ្សឺ​រ នឹង​រថយន្ត នៅ​ខាងមុខ កាលពី​វេលា​ម៉ោងជាង ៩ ព្រឹក ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០១៦ នៅ​ចំណុច​គល់​ស្ពាន​លី​យ៉ុង​ផាត់ ប៉ែក​ខាងកើត ស្ថិតនៅ​ក្នុងភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ។

ប្រភព​ព័ត៌មាន នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា អ្នក​បើក​រថយន្ត​មានឈ្មោះ មាឃ ត្រាំ​ង ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ ក្នុង​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល មាន​ប្រពន្ធ​ឈ្មោះ​ម៉ៅ ស្រី​លីន អាយុ ៣៣ ឆ្នាំ​។ អ្នក​ទាំងពីរ​រង​របួស​ស្រាល។ ចំណែក​ប្តី​ប្រពន្ធ​ពីរ​នាក់​ទៀត ដែល​រង​របួស​ធ្ងន់ មានឈ្មោះ តាំង លីន​ណា អាយុ ១៨ ឆ្នាំ មុខរបរ​កម្មករ​ឡ​ឥដ្ឋ ជា​ប្រពន្ធ ចំណែក​ប្តី​មានឈ្មោះ ហ៊​ង សុខ​គីម អាយុ ២២ ឆ្នាំ អ្នក​ទាំងពីរ មាន​ទីលំនៅ ក្នុង​ភូមិ​ព្រៃ​រុណ ឃុំ​ភូមិ​ព្រៃ​រុណ ស្រុក​ត្រាំ​ង ខេត្ត​តាកែវ។

ប្រភព​ព​ខាងលើ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ឥដ្ឋ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​កណ្ដាល 3A-0342 បាន​ដឹក​ឥដ្ឋ ពី​ព្រែ​កតា​មាក់​យក ទៅ​ដាក់​ឲ្យ​ម៉ូយ នៅ​ផ្សារ​ថ្នល់ទទឹង ស្រុក​អង្គស្នួល ខេត្តកណ្តាល ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ដឹក​ដី​មួយ​គ្រឿង បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា តាម​ផ្លូវ​ស្ពាន​លី​យ៉ុង​ផាត់។ ពេល​នោះ​រថយន្ត​ដឹក​ដី បាន​បត់​ឆ្វេង​ឡើង​ស្ពាន​លី​យ៉ុង​ផាត់ ​​​ ក៏​មាន​រថយន្ត​ដឹក​ឥដ្ឋ ១ គ្រឿង​ទៀត បើកបរ​ខាងមុខ​ ​រថយន្ត​បង្កហេតុ​​​អក​ហ្សឺ​រ​នឹង​រថយន្ត​ដឹក​ដី ​បាន​ជាន់​ហ្វ្រាំង​ឈប់ ដោយ​រថយន្ត​បង្ក​នៅ​ពីក្រោយ​ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បួង​ចង្កូត​មក​ខាងឆ្វេង​ដៃ បណ្ដាល​ឲ្យ​រថយន្ត​ក្រឡាប់​តែម្តង។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ ដែល​រង​របួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត៕
រថយន្ត​ដឹក​ឥដ្ឋ​ក្រឡាប់​ផ្ងារជើង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល ៤ នាក់​

រថយន្ត​ដឹក​ឥដ្ឋ​ក្រឡាប់​ផ្ងារជើង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល ៤ នាក់​

រថយន្ត​ដឹក​ឥដ្ឋ​ក្រឡាប់​ផ្ងារជើង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល ៤ នាក់​