ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​បញ្ជូន​ទៅ​តុលាការ​

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​បញ្ជូន​ទៅ​តុលាការ​



 

សៀមរាប ​៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ សង្កាត់​ស្វាយដង្គំ និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន២​ករណី ដោយ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន ៥​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ០៩​កញ្ចប់ កាល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុង សង្កាត់​ជ្រាវ និង​សង្កាត់​ស្វាយដង្គំ ក្រុង​ខេត្តសៀមរាប​។​

លោក​វរសេនីយ៍​ទោ អ៊ុំ សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥​នាក់​នោះ មាន​៖១.​ឈ្មោះ​សេន​បូរី ហៅ​ប៊ូល​រី​ប៊ូល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពី​បទ​ប្រើប្រាស់ ២.​ឈ្មោះ សុខ ផល ភេទ​ប្រុស អា​យុ​២០​ឆ្នាំ រស់នៅ​ភូមិ​វិហា​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពី​បទ​ជួញដូរ ៣.​ឈ្មោះ អ៊ុក ណា រ៉ា​ន់ ហៅ​យ៉ាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្វាយព្រៃ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ពី​បទ​ជួញដូរ ៤.​ឈ្មោះ អោម ភា​រ៉ា​ន់ ហៅ​តឿ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​វត្ត​បូ​ព័ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ពី​បទ​ចាត់ចែង​ថ្នាំញៀន ៥.​ឈ្មោះ ឌឿ បូរ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សេស សង្កាត់​គោកចក ក្រុង​សៀមរាប ​ពី​បទ​ជួញដូរ​។ ទាំង​៥​នាក់​នេះ​ក្នុងចំណោម ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន​។​

ក្រោយពេល​សាកសួរ​រួច សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តា​ង ទៅ​តុលាការ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០៣ ខែមិថុនា​ ឆ្នាំ​២០១៦ ដើម្បី​ផ្ដន្ទាទោស​ផ្លូវច្បាប់​៕

ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​បញ្ជូន​ទៅ​តុលាការ​