នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​ចូល​ទីតាំង​ផ្សា​រលក់​ថ្នាំញៀន នៅមុខ​ពេទ្យ​លោកសង្ឃ​ ចាប់ខ្លួន​ជន​ពា​ក់​ព័ន្ធ​១១​នាក់​

នគរបាល​ខណ្ឌ​សែន​សុខ ឆ្មក់​ចូល​ទីតាំង​ផ្សា​រលក់​ថ្នាំញៀន នៅមុខ​ពេទ្យ​លោកសង្ឃ​ ចាប់ខ្លួន​ជន​ពា​ក់​ព័ន្ធ​១១​នាក់​



ភ្នំពេញ​ ៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​សាលា​ខណ្ឌ​សែន​សុខ ​​បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ផ្សា​រលក់​ថ្នាំញៀន លួចលាក់​នៅ​ម្តុំ​មុខ​អតីត​មន្ទីរពេទ្យ​លោក​ព្រះសង្ឃ ក្នុងភូមិ​ត្រ​ពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ម៉ោង​១០​យប់​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦​។​

នៅក្នុង​ការ​បង្ក្រាប​នោះ ក្រុម​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ចំនួន​១១​នាក់ និង​ដកហូត​បាន​នូវ ឧបករណ៍​កែច្នៃ សម្រាប់​ប្រើប្រាស់​(​សេព​) មួយ​ចំនួន​ទៀត​ ដែល​ការ​បង្ក្រាប​នេះ ធ្វើឡើង​ក្នុង​រូបភាព​ចុះ​ធ្វើ​រដ្ឋបាល​ឆែកឆេរ តាម​ផ្ទះ​ជួល​នានា​នៅ​តំបន់​ស្មុគស្មាញ​ទីនោះ​។​

ជនជាប់ចោទ​ទាំង​១១​នាក់​នោះ មាន​ស្រី​ចំនួន​២​នាក់​ប៉ុណ្ណោះ ​ហើយ​ពួកគេ ទាំងនោះ​កំពុង​ត្រូវ​បាន​នាំ​យក​មក​ឃុំខ្លួន​នៅក្នុង​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរនាំ និង​ត្រួតពិនិត្យ​រក​សារជាតិ​ថ្នាំ​ញៀ​ន តាមរយៈ​ការពិនិត្យ​ទឹកនោម បែប​លក្ខណៈ​បច្ចេកទេស​ទំនើប និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ។​

គួរ​បញ្ជាក់​ថា ​នៅ​តំបន់​ផ្សារ​ត្រពាំង​ឈូក ម្ដុំ​មុខ​ពេទ្យ​លោក​សង្ឃ​ ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ ជាទី​តាំង​ដ៏​ល្បីឈ្មោះ​ជាងគេ​នៅ​ក្រុងភ្នំពេញ និង​នៅ​ទូទាំង​ប្រទេស​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន (​កាសែត និង​ទូរទស្សន៍​)​ ក្នុងស្រុក ហើយ​ក្រុម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​បង្ក្រាប​នៅ​ទីនោះ រាប់​រយ​ដ​ង​មក​ហើយ​ចាប់តាំង​ពី​មាន​វត្តមាន​ក្រុម​ជន​សង្គម​ងងឹត​រកស៊ី​ជួញដូរ​ថ្នាំញៀន​នៅ​ទីនោះ ដែល​មាន​រយៈ​ពេល​ប្រហែល ជា​២០​ឆ្នាំ​មក​ហើយ៕