អ្នកស្រី សឹន សា​ម៉ា​ដឹកឆូ សាស្ត្រា​សិល្បៈ​​ល្ខោន​ខោល និង​របាំ​បុរាណ ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​, តើ​សិល្បៈ​មរតក​មនុស្ស​រស់​ម្នាក់​នេះ បាន​អ្វី​មក​វិញ?

(ភ្នំពេញ)៖ អ្នកគ្រូ សឹន សាម៉ាដឹកឆូ សាស្ត្រាសិល្បៈផ្នែករបាំល្ខោនខោល និងរបាំបុរាណ ដែ​ល​ម​ហាជនភាគច្រើន មិនសូវបានស្គាល់នឹងតែងមើលរំលង បច្ចុប្បន្ន អ្នកស្រីបានធ្លាក់ខ្លួនឈឺដេកដួល នៅលើកន្ទេល​មិនអាចបន្តអាជីព បង្រាត់បង្រៀនដល់យុវជនជំនាន់ក្រោយ បានទៀតឡើត ខណៈវ័យរបស់គាត់ ក៏កាន់តែចាស់ទ្រុធទ្រោម​ ផងនោះ។

នៅលើ Page សិល្បករកម្ពុជា ដែលកាន់ដោយតារាប្រុសលោក អ៉ឺម ជីវ៉ា បានសរសេរបង្ហោះ​​ភ្ជាប់​ជាមួយរូបភាពអ្នកគ្រូ សឹន សាម៉ាដឹកឆូ កាល​ពីព្រឹកមិញ​នេះថា «បើនិយាយ​ពីរបាំ​ល្ខោនខោល និងរបាំបុរាណវិញ តើមានអ្នកសិល្បៈ និងមនុស្សប៉ុន្មាននាក់ ដែលបានស្គាល់ និងមើលឃើញគ្រូសាស្ត្រាសិល្បៈម្នាក់នេះ គឺអ្នកគ្រូ សឹន សាម៉ាដឹកឆូ ? »។

Page ខាងលើនេះ បានបញ្ជាក់ថា «មួយជីវិតរបស់គាត់ គឺបានជួយបង្ហាត​បង្ហាញទាំង របាំល្ខោនខោល របាំបុរាណ របាំប្រជាប្រិយជាច្រើន ដើម្បីឲ្យកូនខ្មែរជំនាន់​ក្រោយជាច្រើន បានចេះដឹងអំ​ពីរបាំប្រពៃណីវប្បធម៌ខ្មែរ ក្នុងន័យជួយលើកស្ទួយ ថែរក្សារនិងអភិរក្សវិស័យវប្បធម៌ខ្មែរ ឲ្យគង់​វង្ស​ក្នុងនាមជាខ្មែរ ។ អ្នកគ្រូ ដឹកឆូ គឺជាសាស្ត្រាចារ្យសិល្បៈ និងជាសិល្បៈ​មរតកមនុស្សរស់មួ​យរូប ដែលបូជាកម្លាំងកាយ កម្លាំងចិត្ត និងពេលវេលារ ដើម្បីសិល្បៈខ្មែរ តែនៅពេលនេះ របាំល្ខោនខោលដែលអ្នកគ្រូ ខំហាត់រៀនជិត៧០ឆ្នាំមកនេះ បែរ​ជិតក្លាយជាល្ខោនខោលបរទេស ទៅវិញ !»។

តាមរយៈ​ Page សិល្បករកម្ពុជា របស់លោក​ អ៉ឹម ជីវ៉ា ដដែលនេះ​បានបន្ថែមថា «ស្តាយណាស់នៅពេលនេះ ដែលអ្នកគ្រូ ដឹកឆូ ធ្លាក់ខ្លួនឈឺ ហើយអ្នកគ្រូក៏មិនអាចបន្តបង្ហាត់ ល្ខោនខោល និងរបាំបុរាណបានទៀតហើយ ដោយសារតែជំងឺរួមផ្សំ ជាមួយវ័យកាន់តែចាស់ជរា។ ត្រង់ចំណុចនេះ​ តើអ្នកគ្រូ ដឹកឆូ បានអីមកវិញ នៅពេលដែលចាស់ ហើយធ្លាក់ខ្លួនឈឺ ក្នុងនាមអ្នកគ្រូ គឺជាសិល្បៈមរតកមនុស្សរស់ ? ព្រោះកន្លងមកតែងតែឮថា ត្រូវថែរក្សារមរតកមនុស្សរស់ ចុះពេលមរតកមនុស្សរស់ចាស់ ធ្លាក់ខ្លួនឈឺ តើអ្នកណាអាចជួយគាត់បាន?? »៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងផ្នែកសិល្បៈនេះ នាពេលថ្មីៗនេះ ក៏ធ្លាប់មានអ្នកសិល្បៈជើងចាស់ម្នាក់ធ្លាក់ខ្លួនឈឺដែរ គឺតាសង់ស៊ីស។ គាត់បានសំរាកព្យាបាលនៅមន្ទីពេទ្យដើម្បីទទួលយកការពិនិត្យសុខភាព ប៉ុន្តែរហូត​មក​ទល់​ពេល​នេះ​ស្ថាន​ភាព​ជំងឺ​របស់​គាត់​មាន​អាការៈ​ ធូ​រ​ស្រា​ល​វិញ​​ហើយ​ ក្រោយ​ពី​ទទួល​បាន​ការព្យាបាលយ៉ាងយកចិត្ត ទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

តារាកំប្លែងនាយ សង់ស៊ីស បានធ្លាក់ខ្លួនឈឺធ្ងន់កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២​០១៦​មកម្លេះ​ ហើយ​ត្រូវ​បាន​គ្រួសារ​ បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ មន្ទីពេទ្យអង្គរធំតាមបណ្តោយផ្លូវកម្ពុជាក្រោម បន្ទប់​លេខ​២០៨ ជាន់​ទី​២។នេះ​បើ​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​របស់​នាយ ស​ង់​​ស៊ីស ។

កូនប្រុសរបស់តារាកំប្លែងតា សង់ស៊ីស លោក តុលា ធ្លប់បានថ្លែងប្រាប់ឲ្យដឹងថា ពេលថ្មីៗនេះ​ស្ថាន​ភាព​ជំងឺ​ឪពុក​របស់​លោក​ បាន​ធូរ​ស្បើយ​​ខ្លះ​ហើយ​បន្ទាប់ពីមានការព្យាបាលពីគ្រូពេទ្យ តែ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ទេ​

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload