កីឡាករ​វ័យ​ក្មេង​​មួយ​ចំនួន​ដែល​គេ​ជឿថា​អាច​នឹង​លេចធ្លោ​នៅ​ Euro 2016

ថ្មីៗនេះក្រុមជម្រើសជាតិទាំង២៤ដែលត្រៀមខ្លួនប្រកួត Euro 2016 បានបញ្ចេញបញ្ជីឈ្មោះកីឡាករសម្រាប់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំនៅអឺរ៉ុបនេះរួចទៅហើយ ។ គេឃើញថាក្រុមជម្រើសជាតិមួយចំនួនបានផ្ដល់ឱកាសទៅកាន់កីឡាករវ័យក្មេង ហើយក្នុងនោះគេសង្កេតឃើញថាកីឡាករ៥រូបដែលគេជឿថាអាចនឹងមានភាពលេចធ្លោក្នុងការប្រកួត Euro 2016 ។

1LEROY SANE (GERMANY)

កីឡាករ Leory Sane បច្ចុប្បន្នមានវ័យទើបតែ២០ឆ្នាំប៉ុននោះ ប៉ុន្តែគេបានក្លាយជាខ្សែបម្រើដ៏សំខាន់មួយរបស់ក្លឹប Shalke 04 នៅរដូវកាល២០១៥/២០១៦ ដោយគេបានស៊ុតបញ្ចូលទីចំនួន៩គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៤២ប្រកួត ។ ដោយសារភាពលេចធ្លោបែបនេះទើបលោក Joachim loew សម្រេចជ្រើសយកគេចូលជម្រើស២៣នាក់របស់អាល្លឺម៉ង់ ។

2RENATO SANCHES (PORTUGAL)

ខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះក្លាយជាកីឡាករវ័យក្មេងជាងគេដែលត្រូវបានកោះហៅចូលលេងជម្រើសជាតិឈុតធំរបស់ព័រទុយហ្គាល់ ។ កីឡាករ Renato Sanchez បានបង្ហាញភាពលេចធ្លោរបស់ខ្លួនជាមួយ Benfica នៅរដូវកាល២០១៥/២០១៦នេះដោយគេបានបង្ហាញពីទម្រង់លេង ទាំងការបញ្ជួនបាល់ ញាក់បាល់ យ៉ាងល្អ ។ សូមបញ្ជាក់ថាបច្ចុប្បន្ន Sanchez បានឈានដល់កិច្ចព្រមព្រៀងក្នុងការផ្ទេរពី Benfica មកកាន់ Bayern Munich ហើយក្នុងតម្លៃផ្ទេរប្រមាណជា៣៥លានអឺរ៉ូ ។

3MARCUS RASHFORD (ENGLAND)

កីឡាករ Marcus Rahford បានក្លាយជាកីឡាករដែលមានលេចធ្លោមួយរូបរបស់ Man Utd ដោយក្នុងការបង្ហាញខ្លួន១៧ប្រកួត រូបគេស៊ុតបញ្ចូលទីបានចំនួន៨គ្រាប់ ហើយថ្មីៗក្នុងការបង្ហាញខ្លួនប្រកួតដំបូងឲ្យអង់គ្លេសគេក៏ស៊ុតបញ្ចូលទីបាន១គ្រាប់ផងដែរ ។

ដោយសារទម្រង់លេងដ៏ល្អបែបនេះទើបធ្វើខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំរូបនេះត្រូវបានលោក Roy Hodgson សម្រេចដាក់ចូលក្នុងបញ្ជី២៣នាក់របស់ជម្រើសជាតិអង់គ្លេសដោយភាពតានតឹងបំផុត ដោយទទួលរងនូវអ្នករិះគន់ថាមួយចំនួនថាគេនៅមានភាពក្មេងខ្ចីនិងខ្វះខាតបទពិសោធន៍ ។

4LUCAS VAZQUEZ (SPAIN)

កីឡាករ Lucas Vazquez គឺជាកីឡាករដ៏លេចធ្លោរបស់ក្លឹប Real Madrid ដោយក្រោមការដឹកនាំរបស់លោក Zinedine Zidane រូបគេបានចូលលេងស្ទើរគ្រប់ប្រកួត ដោយរូបគេភាគច្រើនត្រូវប្ដូរចូលលេងជំនួសនរណាម្នាក់ក្នុងចំណោម BBC ( Bale , Benzema , Ronaldo ) ក្នុងការបង្ហាញខ្លួន៣២ប្រកួតរូបគេបានស៊ុតបញ្ចូលបានទីចំនួន៤គ្រាប់ ។ ហើយកាលពីថ្ងៃពុធថ្មីៗនេះគេត្រូវបានលោក Vicente del Boque សម្រេចដាក់ចូលខ្សែបម្រើស្លាបវ័យ២៤ឆ្នាំរូបនេះចូលក្នុងជម្រើស២៣នាក់របស់អេស្ប៉ាញផងដែរ ។

5DELE ALLI (ENGLAND)

ខ្សែបម្រើរូបនេះគឺជាកីឡាករដែលលេចធ្លោខ្លាំងមួយរូបដោយក្នុងការបង្ហាញខ្លួនចំនួន៤២ប្រកួតឲ្យ Tottenham Hortspur នៅរដូវកាល២០១៥/២០១៦នេះគេបានស៊ុតបញ្ចូលទីចំនួន១០គ្រាប់និង Asisst ចំនួន១២គ្រាប់ផងដែរ ។ ដោយយោងតាមភាពជោគជ័យជាមួយក្លឹបគេជឿថាខ្សែបម្រើវ័យ២០រូបនេះនឹងអាចធ្វើបានល្អជាមួយជម្រើសជាតិអង់គ្លេសដូចគ្នា ។

ប្រភព ៖
ប្រែសម្រួល ៖វិចទ័រ

  • កីឡាករ​វ័យ​ក្មេង​​មួយ​ចំនួន​ដែល​គេ​ជឿថា​អាច​នឹង​លេចធ្លោ​នៅ​ Euro 2016已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:វីដេអូ
Tags: