ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់

​យ៉ាង​​ហោច​​ណាស់​​​មនុស្ស​​ចំនួន​​ ២​២​នាក់​​ត្រូវ​​បាន​​​សម្លាប់​ ​​​​ក្នុង​អំឡុង​ពេល​​​​ប៉ះ​ទង្គិច​​រវាង​ប៉ូលិស​​​​​នឹង​​​​មនុស្ស​​​មួយ​ក្រុម​​នៅ​ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​​​។ នេះ​​បើ​តាម​​​​​មន្ត្រី​​​ប៉ូលិស​ប្រាប់​​សារព័ត៌មាន​ Reuter នៅ​ថ្ងៃ​​សុក្រ​។

 

ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់

 

អំពើ​ហិង្សា​​បាន​ផ្ទុះ​​ឡើង​ ​បន្ទាប់​​ពី​​ក្រុម​អ្នក​តវ៉ា​​​​សម្លាប់​​​ប៉ូលិស​​​២នាក់​ ​​​​ពេល​​​ប៉ូលិស​​​បើក​ប្រតិបត្តិការ​​​​បណ្ដេញ​ពួក​គេ​ចេញ​​ពី​​​​សួន​​សាធារណៈ​​​​​​មួយ​កន្លែង។

 

​​ប៉ូលិស​​ចាប់​ផ្ដើម​​បណ្ដេញ​អ្នក​តវ៉ា​​​ចេញ​​ពី​​សួន​​​ក្នុង​​ស្រុក​ Mathura ​ចម្ងាយ​​ប្រមាណ​ ១៤០​គីឡូ​ម៉ែត្រ ​ភាគ​ខាង​ត្បូង​​​​​ទីក្រុង​​ញូដេលី ​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ ​បន្ទាប់​ពី​​​តុលាការ​​បញ្ជា​​ឲ្យ​​មនុស្ស​​ប្រមាណ​ ៣០០០​នាក់ ចាកចេញ​​​​ពី​កន្លែង​ជួប​ជុំ។

 

​​​អាជ្ញាធរ​​​បាន​កំពុង​​ស៊ើប​អង្កេត​​រក​មូល​ហេតុ​​​​​ដែល​ក្រុម​អ្នក​​តវ៉ា​ប្រមូល​ផ្ដុំ​​ហើយ។ ​​​​តុលា​ការ​បាន​បង្គាប់​​​ឲ្យ​​រដ្ឋ​អំណាច​​​​​​​​បោស​​សម្អាត​​ការ​ប្រមូល​ផ្ដុំ ​ក្រោយ​អ្នក​ទាំង​នោះ​​បដិសេធ​​មិន​​ព្រម​​​​ចេញ​​​​​​​។​

 

​​​​​ប៉ូលិស​​​ប្រាប់​ថា​​ ដំបូង​ពួក​គេ​​បាន​​ឆ្លើយ​តប​​​​ដោយ​បាញ់​​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ​និង​​គ្រាប់​កាំ​ភ្លើង​ជ័រ​ ​តែ​​ពេល​​​អ្នក​តវ៉ា​​សម្លាប់​​ប៉ូលិស​ ២នាក់​ ​ពួក​គេ​ក៏​សម្រេច​​បាញ់​​គ្រាប់​ពិត​​តែ​ម្ដង។ ​​អ្នក​តវ៉ា​​ប្រមាណ​ជាង​ ២០០​នាក់​​ត្រូវ​បាន​​ចាប់​ខ្លួន​​ទៅ​សួរ​នាំ​ផង​ដែរ៕

 

ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់

 

ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់

 

ចុចអាន៖ ប៉ូលិស​ឥណ្ឌា​​ប្រើ​ចង្វាក់​រាំ សម្រួល​ចរាចរណ៍​ (វីដេអូ)

ចុចអាន៖ តារាឥណ្ឌាជាប់​​​ជា​​​តារា​​អាស៊ី​សិចស៊ី​បំផុត​លើ​លោក

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters