Neymar នឹង​ពាក់​ស្បែក​ជើង​​ Nike ​ម៉ូដ​ថ្មី​ប្លែក​ ​នៅ​​អូឡាំពិក

Neymar ​តារា​ឆ្នើម​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ ​បាន​សហការ​គ្នា​ជាមួយ​វីរបុរស​បាល់បោះ​អាមេរិក​ Michael Jordan ​ផលិត​​ស្បែក​ជើង​ថ្មី​មួយ មាន​ស្ទីល​ប្លែក ​ដែល​ជា​ផ្នែក​មួយ នៃ​ការ​សហការ​គ្នា​រវាង​ក្រុមហ៊ុន​ Nike និង​​អតីត​តារា​បាល់​បោះ​ Jordan។

 

Neymar នឹង​ពាក់​ស្បែក​ជើង​​ Nike ​ម៉ូដ​ថ្មី​ប្លែក​ ​នៅ​​អូឡាំពិក

Neymar (ឆ្វេង) និង​វីរបុរស​បាល់បោះ​អាមេរិក​ Michael Jordan

 

ស្បែក​ជើង​ថ្មី​នេះ រចនា​ឡើង​ជា​ពិសេស ​ដោយ​មាន​ប៉ាក់​លេខ​២៣​​ ដែល​ជា​លេខ​របស់​អតីត​កីឡាករ​បាល់បោះ ​Jordan នៅ​ផ្នែក​ចំហៀង​ខាង​ក្រោយ​ជើង​ស្ដាំ និង​មាន​ប៉ាក់​លេខ​១០ សម្រាប់​តំណាង​លេខ​ Neymar ផ្ទាល់​ នៅ​​ខាង​ក្រោយ​ផ្នែក​ជើង​ឆ្វេង។ រីឯ​ផ្នែក​ខាង​ក្រោយ​ចំ មាន​ឡូហ្គោ​បាល់​បោះ។

 

Neymar ​​ដែល​បច្ចុប្បន្ន​ កំពុង​សម្រាក​លំហែ​កាយ​នៅ​សហរដ្ឋ​អាមេរិក នឹង​ពាក់​​ស្បែក​ជើង​ថ្មី​នេះ​​ នៅ​ប្រកួត​​អូឡាំពិក នា​ប្រទេស​កំណើត​របស់​ខ្លួន ​ទីក្រុង​ Rio ​ដើម​ខែ​សីហា​ខាងមុខ។ ប៉ុន្តែ​សម្រាប់​ពាន​ Copa America 2016 ​នៅ​អាមេរិក​​​​ខែ​មិថុនា​នេះ​ តារា​ឆ្នើម​ក្រុម​ FC Barcelona ​ពុំ​បាន​ចូល​លេង​នោះ​ទេ ព្រោះ​ចង់​ផ្ដោត​លើ​អូឡាំពិក​ឲ្យ​បាន​ល្អ​បំផុត៕​​

 

Neymar នឹង​ពាក់​ស្បែក​ជើង​​ Nike ​ម៉ូដ​ថ្មី​ប្លែក​ ​នៅ​​អូឡាំពិក

 

Neymar នឹង​ពាក់​ស្បែក​ជើង​​ Nike ​ម៉ូដ​ថ្មី​ប្លែក​ ​នៅ​​អូឡាំពិក

 

Neymar នឹង​ពាក់​ស្បែក​ជើង​​ Nike ​ម៉ូដ​ថ្មី​ប្លែក​ ​នៅ​​អូឡាំពិក

 

Neymar នឹង​ពាក់​ស្បែក​ជើង​​ Nike ​ម៉ូដ​ថ្មី​ប្លែក​ ​នៅ​​អូឡាំពិក

 

Neymar នឹង​ពាក់​ស្បែក​ជើង​​ Nike ​ម៉ូដ​ថ្មី​ប្លែក​ ​នៅ​​អូឡាំពិក

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail