ព្រះមហាក្សត្រ​ខ្មែរ​នឹង​យាង​និវត្តន៍​មក​កម្ពុជា​វិញ​នៅ​រសៀល​ថ្ងៃស្អែក

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ មិថុនា ២០១៦ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​និវត្តន៍​ពី​បំពេញ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

តាម​គម្រោង​យាង និង​អញ្ជើញ​ទៅ​ទទួល​ព្រះរាជ​ដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ នា​រសៀល​ថ្ងៃស្អែក​នេះ​រួម​មាន​៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ឋ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រះរាជ​វង្សានុវង្ស សមាជិក​សមាជិក​ព្រឹ​ទ្ឋ​សភា រដ្ឋសភា រាជរដ្ឋាភិបាល និង​តំណាង​អង្គទូត​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា​ជា​ច្រើន​រូប​និង​អង្គ​ទៀត ៕