ក្រុមហ៊ុន​ចិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​របស់ខ្លួន​ និពន្ធដោយ : គី សុខ​លីម       June-03-2016, 5:08 pm         4282

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមហ៊ុន​ចិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​របស់ខ្លួន​​ភ្នំពេញ​៖ ចិន គឺជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ​១​ដែល​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាងគេ​។ ទន្ទឹមនឹង​ការវិនិយោគ​របស់ខ្លួន ក្រុមហ៊ុន​ចិន​ក៏​ទទួលរង​ការវាយប្រហារ​ពី​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​មួយចំនួន​ដែរ​។
តែ​ដើម្បី​កាត់បន្ថយ​ការមិនយល់​គ្នា​, នៅ​ថ្ងៃ​សុក្រ​នេះ តំណាង​រដ្ឋាភិបាល​ចិន អង្គការ​ស​ង្គ​ស៊ីវិល​ចិន និង​តំណាង​អ្នកជំនួញ​ចិន​ជាច្រើន​នាក់​បាន​ចូលរួម​ក្នុង​«​វេទិកា​ស្មោះត្រង់​»​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​ចំនួន​ប្រមាណ​ជា​៣០​អង្គការ​ដើម្បី​ជជែក​គ្នា​ពី​កង្វល់​នានា​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បង្កឡើង​ដោយ​ក្រុមហ៊ុន​ចិន​រកស៊ី​នៅ​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​។

​បទសម្ភាសន៍​ជា​ភាសា​អង់គ្លេស​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​អ្នកស្រី Tian Geng ប្រធាន​នាយកដ្ឋាន​គម្រោង​នៃ​មូលនិធិ​ចិន​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព ដែល​បាន​ចូលរួម​វេទិកា​នៅ​ទីក្រុង​ភ្នំពេញ​ដូចតទៅ​៖

​ចិន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ច្រើន​។ តែ​រូបភាព​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​មិនសូវ​ល្អ​ប៉ុន្មាន​ឡើយ​នៅក្នុង​សង្គម​ខ្មែរ​។ មូលហេតុ​គឺថា ក្រុមហ៊ុន​ចិន​មិនសូវ​ខ្វល់ខ្វាយ​នឹង​បរិស្ថាន មិន​គោរព​សិទ្ធិ​ពលរដ្ឋ និង​កេង​កម្លាំង​ពលរដ្ឋ​ខ្មែរ​ជាដើម​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជម្លោះ​រវាង​ថៅកែ​ចិន និង​កម្មករ​បុគ្គលិក​ខ្មែរ​ក៏​តែងតែ​កើតមានឡើង​ដែរ​។

​ដើម្បី​ស្វែងយល់ និង​ឈានទៅ​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ តំណាង​រដ្ឋាភិបាល​ចិន អង្គការ​ស​ង្គ​ស៊ីវិល​ចិន និង​តំណាង​អ្នកជំនួញ​ចិន​ជាច្រើន​នាក់​បាន​អង្គុយ​ទល់មុខ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​ល្អ ហើយ​ឈានទៅរក​មធ្យោបាយ​ធ្វើយ៉ាងណា​ឲ្យ​ការវិនិយោគ​របស់​ចិន​មិន​ប៉ះពាល់​ផលប្រយោជន៍​របស់​សហ​គម​ន៍​ខ្មែរ​នៅ​ថ្នាក់មូលដ្ឋាន ឬ​ផ្ទុយទៅវិញ ធ្វើយ៉ាងណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផល​ច្រើន​ពី​ការវិនិយោគ​របស់​ចិន​។

ក្រុមហ៊ុន​ចិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទទួលបាន​ផលចំណេញ​ពី​ការវិនិយោគ​របស់ខ្លួន​ និពន្ធដោយ : គី សុខ​លីម       June-03-2016,  5:08 pm         4282

​អ្នកស្រី Tian Geng ប្រធាន​នាយកដ្ឋាន​គម្រោង​នៃ​មូលនិធិ​ចិន​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព ដែល​បាន​ចូលរួម​វេទិកា​នៅ​ទីក្រុង​ភ្នំពេញ បាន​និយាយថា ការគិត​ខុសគ្នា​រវាង​ថៅកែ​ចិន និង​បុគ្គលិក​កម្មករ​ខ្មែរ ក៏​អាច​បង្ក​ឲ្យ​មាន​ជម្លោះ​គ្នា​ដែរ​។ ម្យ៉ាងទៀត បញ្ហា​ខ្លះ​អាច​កើតឡើង​ដោយសារ ក្រុមហ៊ុន​ចិន​មួយចំនួន មុន​មក​វិនិយោគ​នៅ​កម្ពុជា មិនបាន​សិក្សា​ពី​សង្គម​ខ្មែរ​ឲ្យ​បានច្បាស់លាស់​៕