វិធីងាយៗក្នុង iOS អនុញ្ញាតឲ្យអ្នកពង្រីករូបថតគ្មានដែនកំណត់

កម្មវិធីរូបថតក្នុង iOS អនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការពង្រីករូបភាពតាមរយៈការប្រើម្រាមដៃ ប៉ុន្តែ សមត្ថភពនៃការពង្រីករូបថតនោះ ត្រូវបានកំណត់ព្រំដែន និងមិនអាចឲ្យអ្នកប្រើប្រាស់ធ្វើការពង្រីករូបថតលើសពីការកំណត់បាននោះទេ។ ប៉ុន្តែ មានវិធីសាស្ត្រដ៏ងាយមួយក្នុង iOS ដែលអាចឲ្យអ្នកពង្រីករូបថតធំជាងកម្រិតកំណត់របស់វា។

ក្នុងកម្មវិធីរូបថតរបស់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធ iOS 9.3.2 សូមបើកទៅកាន់កម្មវិធីរូបថត (Photo) ហើយបន្ទាប់មក ចុចទៅលើពាក្យ «Edit» និងកម្មវិធី «Crop» ដើម្បីបង្វិលរូបថតនោះក្នុង៩០ដឺក្រេ ដើម្បីពង្រីករូបតាមដែលត្រូវការ។ ក្រោយពីបង្វិលរូបថតហើយ ត្រូវកែម្តងទៀតដើម្បីឲ្យទៅជារូបដើម មុននឹងសាល្បងពង្រីកបន្ថែមទៀត។ ការពង្រីករូបគ្មានដែនកំណត់ អាចធ្វើបានតែទៅលើរូបថតដែលត្រូវបានបង្វិលដោយប្រើកម្មវិធី Crop ប៉ុណ្ណោះ ហើយបើអ្នកចេញពីកម្មវិធីរូបថតនោះ ហេតុតនេះ ការពង្រីករូបគ្មានដែនកំណត់ នឹងមិនអាចធ្វើបានឡើយ។ សូមទស្សនារូបភាពវីដេអូខាងក្រោមនេះ៕

ប្រភព៖ baykdang

  • វិធីងាយៗក្នុង iOS អនុញ្ញាតឲ្យអ្នកពង្រីករូបថតគ្មានដែនកំណត់已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: