រូបថត​ «ម្រាមជើង​» នារី​ម្នាក់​ផ្អើល​ពេញ​អ៊ី​ន​ធឺរ​ណេ​ត​

Videos


រូបថតម្រាមជើងដ៏វែងរបស់និស្សិតស្រីតៃវ៉ាន់ម្នាក់បានក្លាយជាប្រធានបទក្តៅគគុកមួយរំពេច ក្រោយពីនាងបង្ហោះចូលបណ្តាញអ៊ីនធឺរណេត ។

អត្តសញ្ញាណរបស់និស្សិតស្រីម្នាក់នេះពុំទាន់ត្រូវបានគេដឹងពិតប្រាកដទេ តែបើតាមការបំពេញឈ្មោះក្នុង Facebook គេបានដឹងថា នាងជានិស្សិតម្នាក់នៃសកលវិទ្យាល័យ Tunghai នៅទីក្រុង Taichung ។ រូបថតម្រាមជើងនាងត្រូវបានគេចែកចាយជិត ៥០០ ដង និង ទទួលបានការ Likes ដល់ទៅ ១១,០០០ ។ នាងបានសរសេរថា នាងមានកម្ពស់តែ ១,៥១ ម៉ែត្រប៉ុណ្ណោះ តែម្រាមជើងនាងមានប្រវែងខុសគេខុសឯង ប្រមាណ ៥ សង់ទីម៉ែត្រ ។

ចំពោះរឿងនេះ នាងបានបញ្ជាក់ដែរថាឪពុកម្តាយបង្កើតនាងសុទ្ធតែមានម្រាមជើងវែង ហើយដំបូងនាងមិនដែលគិតថា នាងមានភាពខុសគេបែបនេះទេ ។ មិនត្រឹមតែមានម្រាមជើងវែងខុសប្រក្រតីបែបនេះទេ នាងថែមទាំងអាចប្រើប្រាស់ម្រាមជើងក្តោបចូលគ្នាបានទៀត ។ ចង់ដឹងច្បាស់ សូមទស្សនារូបថតខាងក្រោម ៖
ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

រូបថត​ «ម្រាមជើង​» នារី​ម្នាក់​ផ្អើល​ពេញ​អ៊ី​ន​ធឺរ​ណេ​ត​
រូបថត​ «ម្រាមជើង​» នារី​ម្នាក់​ផ្អើល​ពេញ​អ៊ី​ន​ធឺរ​ណេ​ត​
រូបថត​ «ម្រាមជើង​» នារី​ម្នាក់​ផ្អើល​ពេញ​អ៊ី​ន​ធឺរ​ណេ​ត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត