គ្រោះថ្នាក់​៧​លើក​លើ​ឆាក​តន្ត្រី​ KPOP ដែល​គេ​​​មិន​អាច​បំភ្លេច​បាន

មុននឹងក្លាយជាចំណែកមួយនៃសមាជិករបស់ក្រុម K-Pop សមាជិកនិមួយៗត្រូវចូលហ្វឹកហាត់មិនក្រោម៥ឆ្នាំនោះទេទម្រាំបានបង្ហាញមុខជាសាធារណៈ ក្រុមចម្រៀង K-Pop និមួយៗសុទ្ធតែមានសមត្ថភាពទេពកោសល្យនិងទទួលស្គាល់ ប៉ុន្តែទោះបីជាពួកគេមានទេពកោសល្យក៏នៅតែមានការភ្លាំងភ្លាត់ដែរ។

ខាងក្រោមនេះជាវីដេអូគ្រោះថ្នាក់ទាំង៧ដងរបស់ក្រុមចម្រៀង K-Pop នៅលើឆាកតន្ត្រី៖

១. Heechul ក្រុម Super Junior ភ្លេចឡើងឆាកកំឡុងតន្ត្រីនៅ ទីក្រុង បាងកក។

២. Chao ក្រុម AOA ដួលផ្គាប់មុខកំឡុងពេលប្រគំតន្ត្រី។

៣. Dongwan ក្រុម Shinhwa ធ្លាក់ឆាកធ្វើឲ្យមានរបួសដៃកំឡុងពេលប្រគំតន្ត្រី។

៤. Taeyeon មេក្រុម Girl’s Generation ត្រូវបានបុរសមិនស្គាល់មុខឡើងឆាកអូសដៃចុះពេលកំពុងរាំបទ Run Devil Run ក្នុងកម្មវិធី Angel Prince Music Festival។

៥. Soyou ក្រុម SISTAR ស្លេកមុខដោយសារស្បែកជើងរបស់នាងមានបញ្ហាជាមួយឆាក។

៦. Bora ក្រុម SISTAR ដួលផ្គាប់មុខដោយក្បាលមីក្រូជុងនឹងដើមទ្រូងរបស់នាងធ្វើឲ្យនាងមិនអាចបន្តការច្រៀងបាន។

៧. ក្រុម G-Friend បានដួលជាច្រើនដងដោយសារភ្លៀងកំឡុងពេលប្រគំតន្ត្រីនិងមានជាតិប្រេងមកពីកាំជ្រួចថែមទាំងមានសត្វស្លាបហើរមករោមភ្លើងឆាកទៀតផង៕

ប្រភព៖ sabay

  • គ្រោះថ្នាក់​៧​លើក​លើ​ឆាក​តន្ត្រី​ KPOP ដែល​គេ​​​មិន​អាច​បំភ្លេច​បាន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:វីដេអូ
Tags: