សរសៃរពោតអាចជួយការពារជម្ងឺគ្រួសក្នុងតម្រងនោមបាន

អ្នកតែងតែញ៉ាំផ្លែពោត(គ្រាប់) តែអ្នកមិនដែលចាប់អារម្មណ៏នឹងសរសៃវែងៗរបស់វា ដែលស្ថិតនៅផ្នែកខាងក្រៅនោះទេ។ វាអាចជួយដល់សុខភាពរបស់អ្នកបាន ដូចជា៖ ជួយការពារគ្រួសក្នុងតម្រងនោម, ជួយអោយឈាមឆាប់កក,ជួយត្រួតពិនិត្យជាតិស្ករក្នុងឈាម និងជួយត្រួតពិនិត្យកូឡេស្តេរ៉ុល ជាដើម។

ខាងក្រោមនេះគឺជារបៀបរៀបចំ៖

  • អ្នកត្រូវមានពោតដែលជាពោតធម្មជាតិគ្មានបាញ់ថ្នាំគីមី
  • យកសូត្រពោត(សក់ពោត) ទៅលាងទឹកអោយស្អាត
  • យកវាទៅដាំជាមួយទឹកអោយពុះហើយដាក់វាចូល(ដាក់ទឹកតាមការគួរ កុំច្រើនពេក)
  • នៅពេលវាចុះត្រជាក់ហើយនោះ អ្នកអាចបន្ថែមទឹកក្រូចឆ្មាដើម្បីបន្ថែមរសជាតិ(មិនចាំបាច់)
  • យកវាទៅដាក់ក្នុងកែវមួយបិទគម្របអោយជិត ហើយដាក់ហាលនៅក្រោមកម្តៅថ្ងៃមួយថ្ងៃ
  • នៅពេលល្ងាចសូមដាក់បន្ថែមទឹកឃ្មុំបន្តិចជាការស្រេច

ចំពោះការទទួលទានវិញអ្នកអាចទទួលទានពេលណាក៏បានដែរ។

ខាងក្រោមនេះគឺជាការពន្យល់ (អ្នកមិនអានក៏បាន)

១). ជួយការពារគ្រួសក្នុងតម្រងនោម
សូត្រពោតត្រូវបានគេប្រើប្រាស់ជាឳសថដើម្បីការពារជម្ងឺគ្រួសតម្រងនោមតាំងពីសម័យបុរាណមកម្លេះ ។ មុខងាររបស់វាគឺជួយអោយសារធាតុម្យ៉ាងដែលគេហៅថា គ្រីស្តាល់ កុំអោយកកផ្តុំនៅក្នុងតម្រងនោម។

២). ជួយអោយឈាមឆាប់កក
ក្នុងន័យនេះមិនមែនចង់និយាយថា វានឹងធ្វើអោយឈាមនៅក្នុងខ្លូនរបស់អ្នកកកនោះទេ តែនៅពេលដែលអ្នកមានរបួសណាមួយនោះវានឹងអាចជួយទប់ស្កាត់កុំអោយហូរឈាមច្រើន ដោយសារតែវាមានវីតាមីន K។

៣).ជួយត្រួតពិនិត្យជាតិស្ករក្នុងឈាម
នៅក្នុងការសិក្សាចុងក្រោយនេះបានបង្ហាញថា សរសៃរសូត្រពោត វាជាភ្នាក់ងារត្រួតពិនិត្យកម្រិតជាតិស្ករ ដោយសារវាបង្កើនកម្រិតអាំងស៊ុយលីន ហើយនិងជួយជួលជុលកោសិកាលំពែងដែលរងការខូចខាត។

៤).ជួយត្រួតពិនិត្យកូឡេស្តេរ៉ុល
ការដែលយើងមានកម្រិតកូឡេស្តេរ៉ុលខ្ពស់ខ្លាំងពេកនោះ វាគឺជាកត្តាមួយដែលធ្វើអោយអ្នកមានជម្ងឺបេះដូងដូចជាគាំងបេះដូងជាដើម៕

ប្រភព៖ khmerwonder

  • សរសៃរពោតអាចជួយការពារជម្ងឺគ្រួសក្នុងតម្រងនោមបាន已关闭评论
  • 37 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:សុខភាព
Tags: