រូបមន្តធម្មជាតិងាយៗដើម្បីជួយព្យាបាលផ្តាសាយ បំបាត់ស្លេស និងការឈឺបំពង់ក

រដូវរងា ជាធម្មតានឹងនាំឲ្យកើតជំងឺផ្តាសាយ ដែលធ្វើឲ្យមានរោគសញ្ញាផ្សេងៗជាច្រើន។ ប៉ុន្តែ ជាសំណាងល្អ មានរូបមន្ត ធម្មជាតិសម្ងាត់មួយចំនួនដែលជួយឲ្យអ្នកប្រឆាំងនឹងជំងឺផ្អាសាយ និងស្លេស។ ហេតុនេះ អ្នកត្រូវតែសាកល្បងរូបមន្តខាងក្រោមនេះ ដើម្បីធ្វើឲ្យមានសុខភាពល្អ។

១) ផឹកតែឆៅ

គ្រឿងផ្សំ:
• ម្សៅរមៀត១/៤នៃស្លាបព្រាបាយ
• ខ្ញី ១/៤ នៃស្លាបព្រាបាយ
• ទឹកក្រូចឆ្មា១ស្លាបព្រាបាយ
• ទឹកឃ្មុំកន្លះស្លាបព្រា
• ទឹកខ្មេះផ្លែប៉ោមកន្លះស្លាបព្រា

របៀបធ្វើ:
យកគ្រឿងផ្សំទាំងអស់ដាក់ចូលកែវមួយដែលមានទឹកក្តៅដាំពុះ និងកូរចុះឡើងឲ្យសព្វ ហើយផឹក។

២) ស្រាទឹកម្នាស់

គ្រឿងផ្សំ:
• ទឹកម្នាស់កន្លះកែវ ឬមួយកែវ
• ម្រេចហ្មត់មួយចិប
• ទឹកឃ្មុំមួយស្លាបព្រា
• ទឹកខ្មេះផ្លែប៉ោមកន្លះស្លាបព្រា

របៀបធ្វើ:
លាយគ្រឿងផ្ទំទាំងនេះបញ្ចូលគ្នា និងកម្តៅវាបន្តិច មុននឹងផឹក។
វិធីសាស្ត្រនេះនឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងការហើមរលាក ក៏ដូចជាផ្តល់នូវវីតាមីន C ផងដដែរ៕

ប្រភព៖ baykdang

  • រូបមន្តធម្មជាតិងាយៗដើម្បីជួយព្យាបាលផ្តាសាយ បំបាត់ស្លេស និងការឈឺបំពង់ក已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:សុខភាព
Tags: