ពេជ្រ អា​វីហ្សា ឮ​ថា​មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូនថ្លៃ​លោក​ឧកញ៉ា ទ្រី​ភាព​

ពេជ្រ អា​វីហ្សា ឮ​ថា​មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូនថ្លៃ​លោក​ឧកញ៉ា ទ្រី​ភាព​



ភ្នំពេញ ​ ៖​តារា​សម្តែង​ស្រី​រូប​ស្រស់​សាច់​ស​ម៉ដ្ឋ​រលោង​ដូច​សំឡី​ កញ្ញា​ពេជ្រ​ អា​វី​ហ្សា ថ្មីៗ​នេះ​ ត្រូវបាន​មហាជន​បាន​ដឹង​គ្រប់គ្នា​ថា នាង​បាន​ភ្ជាប់​ទំនាក់ទំនង​ស្នេហា​ដ៏​ផ្អែមល្ហែម​យ៉ាង​កក់ក្ដៅ​ជាមួយ​បុរស​រូប​សង្ហា​លោក ហ៊ា ហេង ​ត្រូវជា​ប្អូនថ្លៃ​របស់​លោក​ឧកញ៉ា ទ្រី​ភាព​ ខណៈ​ដែល​បច្ចុប្បន្ន​សម្ពន្ធភាព​ស្នេហា​រវាង​អ្នក​ទាំងពីរ​ក៏​កំពុង​ក្លាយទៅជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន​អ្នកគាំទ្រ​ក៏ដូចជា​គ្រប់​បណ្តាញ​សារព័ត៌មាន​ក្នុងស្រុក។

ត្បិតតែ​យ៉ាងនេះ​ក៏ពិតមែន​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ពុំទាន់​មាន​នរណា​ម្នាក់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា​តើ​កញ្ញា ពេជ្រ អា​វី​ហ្សា និង គូស្នេហ៍​ឈ្មោះ ហ៊ា ហេង មាន​គម្រោង​ចូក​រោងការ​តាម​ប្រពៃណី​នៅ​ពេល​ណាមួយ​នោះ?​ ប៉ុន្តែ​ថ្មីៗ​នេះ​ក៏​មានការ​បង្ហើប​ប្រាប់​ពី​ដំណឹង​នៃ​គម្រោង​នៃ​ការរៀបចំ​ពិធី​ភ្ជាប់​ពាក្យ​រវាង​គូស្នេហ៍​ពួកគេ​ទាំងពីរ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​ផងដែរ។

ប្រភពពី​ចង្កោម​អ្នកសិល្បៈ​ជិតដិត​ជាមួយ​តារា​សម្តែង​កញ្ញា ពេជ្រ អា​វី​ហ្សា បាន​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ភ្ជាប់ពាក្យ​របស់​តារា​ស្រី​រូបនេះ​ថា ​ពេជ្រ អា​វី​ហ្សា​ និង​គូរ​ស្នេហ៍​លោក ហេង បន្ទាប់ពី​សាង​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​អស់​រយៈពេល​ជាង​២​ឆ្នាំ​មកនេះ​ឃើញ​ថា ពួកគេ​ហាក់​មាន​ភាព​ល្អូកល្អើន​ស្អិតល្មួត​ស្រឡាញ់​យល់ចិត្ត​គ្នា​ខ្លាំង​ណាស់។ មិនតែប៉ុណ្ណោះ​ឥឡូវនេះ​កញ្ញា​ពេជ្រ អា​វី​ហ្សា ក៏​ទទួល​បាន​ភាព​កក់ក្ដៅ​ពី​ក្រុម​គ្រួសារ​របស់​លោក​ឧកញ៉ា ទ្រី​ភាព ផង​ដែរ​ ព្រោះ​សមាជិក​គ្រួសារ​របស់​​គេ​ មាន​ការ​ពេញចិត្ត​និង​ស្រឡាញ់​កញ្ញា​ពេជ្រ អា​វី​ហ្សា មិន​ប្រកាន់​ថា​ជា​អ្នក​សិល្បៈ​ឡើយ​។
​ជាមួយ​គ្នា​នេះ ​ប្រភព​ខាងលើ​ក៏បាន​បញ្ជាក់​ថា ​តាម​ព័ត៌មាន​ល្ហិចល្ហៀង​ដែល​គេ​ទទួល​បាន​ថ្មីៗ​នេះ​ឮ​ថា​កញ្ញា ពេជ្រ អា​វី​ហ្សា និង​គូស្នេហ៍​លោក ហេង គឺ​កំពុង​មាន​គម្រោង​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ជាមួយគ្នា​ក្នុង​ពេល​ឆាប់​នេះ​ទៀត​ផង។ ក្នុង​នោះ​ក្រោយពី​មើល​ខែឆ្នាំ​ត្រូវ​គ្នា​ហើយ​នោះ​ គឺ​គូ​ស្នេហ៍​រវាង ពេជ្រ អា​វី​ហ្សា​ និង​លោក ហេង នឹង​កំណត់​ជ្រើស​យក​ពេលវេលា​ល្អ​ដើម្បី​រៀបចំ​ពិធី​ភ្ជាប់​ជា​ផ្លូវការ​ដើម្បី​រឹតចំណង​ស្នេហ៍​របស់​ពួកគេ​ឲ្យ​កាន់​តែ​មាន​ភាពប្រសើរ​ជាងនេះទៅទៀត។

ប្រភព​ដដែល​នេះ​បាន​បន្តថា បើទោះបីជា​ពេលនេះ​តារា​សម្តែង​កញ្ញា ពេជ្រ អា​វី​ហ្សា មិនសូវ​បាន​ជួប​មុខ ​ឬ​រស់នៅ​ក្បែរ​គ្នា​ប្រចាំថ្ងៃ​ក៏​ពិតមែន​ តែ​គូ​ស្នេហ៍​របស់​ពួកគេ​ទាំងពីរ​ នៅតែ​រក្សា​បាន​នូវ​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ដូចដើម។ ពិសេស​ជាង​នេះ​ពួកគេ​តែង​បង្ហាញ​ពី​អារម្មណ៍​នឹក​គ្នា​ទៅវិញទៅមក​តាមរយៈ​ការ​សរសេរ​សារ​ឆ្លើយឆ្លង​សម្តី​គ្នា ​ធ្វើឡើង​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​រាល់ថ្ងៃ​ទៀត។
នៅ​រសៀល​ថ្ងៃទី​០៣​ខែមិថុនា ឆ្នាំ​២០១៦​កម្ពុ​ជាថ្មី​មិន​អាច​ស្វែងរក​ការ​បកស្រាយ​បន្ថែម​ពី​កញ្ញា ពេជ្រ អា​វី​ហ្សា តាម​ទូរស័ព្ទ​បាន​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នៃ​គម្រោង​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​ខាង​លើនេះ​ថា ​វា​ជា​រឿង​ពិត​ឬមួយ​យ៉ាងណា​​នោះ​?។ ដូច្នេះ​យើង​រង់ចាំ​ទទួល​ចម្លើយ​ពិត​ចេញ​ផ្ទាល់មាត់​ពី​កញ្ញា ពេជ្រ អា​វី​ហ្សា ដើម្បី​បញ្ចប់​មន្ទិលសង្ស័យ​នេះ៕
ពេជ្រ អា​វីហ្សា ឮ​ថា​មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូនថ្លៃ​លោក​ឧកញ៉ា ទ្រី​ភាព​

ពេជ្រ អា​វីហ្សា ឮ​ថា​មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូនថ្លៃ​លោក​ឧកញ៉ា ទ្រី​ភាព​

ពេជ្រ អា​វីហ្សា ឮ​ថា​មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូនថ្លៃ​លោក​ឧកញ៉ា ទ្រី​ភាព​ ពេជ្រ អា​វីហ្សា ឮ​ថា​មាន​គម្រោង​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូនថ្លៃ​លោក​ឧកញ៉ា ទ្រី​ភាព​