ម្តាយ Wallace Huo បញ្ចុះបញ្ចូល​កូន​ឲ្យ​ឆាប់​រៀបការ ព្រោះតែ​…

Videos


បន្ទាប់ពីប្រកាសពីទំនាក់ទំនងស្នេហាតាមអ៊ីនធឺរណេត ក្រោយមានទំនាក់ទំនងត្រឹមជាមិត្តភក្តិនឹងគ្នាអស់ ១០ ឆ្នាំ ស្នេហារវាងតារាសម្តែងល្បីឈ្មោះ Wallace Huo និង នាង Ruby Lin បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសារព័ត៌មាន ហើយអ្វីដែលពិសេសនោះគឺ ស្នេហាអ្នកទាំងពីរទទួលបានការពេញចិត្តពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិ និង អ្នកគាំទ្រ ដោយថែមទាំងទទួលបានសារជូនពរជាច្រើនទៀតផង ។

ម្តាយ Wallace Huo បញ្ចុះបញ្ចូល​កូន​ឲ្យ​ឆាប់​រៀបការ ព្រោះតែ​…

យោងតាមសារព័ត៌មានតៃវ៉ាន់ គេបានដឹងថា អ្នកទាំងពីរសុទ្ធតែមានចិត្តនឹងគ្នាយូរណាស់ហើយ តែដោយសារពេលវេលាល្អពុំទាន់មកដល់ ទើបពួកគេមានទំនាក់ទំនងត្រឹមតែជាមិត្តភក្តិធម្មតា ។ ក្រោយពីក្លាយជាគូសង្សារនឹងគ្នា មហាជនភាគច្រើនជឿថា ពួកគេនឹងអាចកាន់ដៃគ្នាចូលក្នុងរោងការថែមទៀតនាពេលខាងមុខ ព្រោះអ្នកទាំងពីរសុទ្ធតែយល់ចិត្តគ្នាច្បាស់ ។

ម្តាយ Wallace Huo បញ្ចុះបញ្ចូល​កូន​ឲ្យ​ឆាប់​រៀបការ ព្រោះតែ​…

សម្រាប់រឿងនេះដែរ ម្តាយលោក Wallace ក៏បានចេញមុខនិយាយខ្លះៗដែរថា អ្នកស្រីជឿលើកែវភ្នែកកូនប្រុស ហើយអ្នកស្រីក៏បានបញ្ជាក់ដែរថា អ្នកស្រីមិនជំទាស់រាល់ការសម្រេចចិត្តរបស់គេទេ ឲ្យតែគេគិតថា គេនឹងសប្បាយរីករាយនឹងអ្វីដែលគេនឹងធ្វើ ។ អ្នកស្រីបានបន្ថែមទៀតទៅឲ្យកូនប្រុសដែរថា កូនមិនមែនក្មេងទៀតទេ រៀបការឆាប់ៗនេះទៅ ។

ម្តាយ Wallace Huo បញ្ចុះបញ្ចូល​កូន​ឲ្យ​ឆាប់​រៀបការ ព្រោះតែ​…

គូសង្សារថ្មីថ្មោងនេះត្រូវបានគេលេចឮថានឹងរៀបការឆ្នាំក្រោយនៃហាវៃ តែក្រោយមកពួកគេក៏បានចេញមុខបដិសេធចំពោះរឿងនេះ ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)

ម្តាយ Wallace Huo បញ្ចុះបញ្ចូល​កូន​ឲ្យ​ឆាប់​រៀបការ ព្រោះតែ​…
ម្តាយ Wallace Huo បញ្ចុះបញ្ចូល​កូន​ឲ្យ​ឆាប់​រៀបការ ព្រោះតែ​…