៩ សំនួរដែលអ្នកត្រូវខ្លួនឯង ប្រសិនបើអ្នកចង់បានស្នេហាថ្មី

ការឈានទៅរកវិថីស្នេហាថ្មី ជារឿងសំខាន់ណាស់ ជាពិសេសពេលដែលអ្នកមិនបាន ទទួលផ្លែផ្កានឹងស្នេហាចាស់របស់អ្នក។ បើសិនជាអ្នកមានគំនិតចង់ចាប់ផ្តើមស្នេហាថ្មី វាប្រហែលជាល្អក្នុងការសង្កេតមើលការ ណាត់ជួបរវាងអ្នកទាំងពីរជាមុនសិន។ ៩ សំនួរខាងក្រោមជាអ្វីដែល អ្នកត្រូវសួរខ្លួនឯង៖

១- ត្រៀមខ្លួនហើយរឺនៅ?

ការចាប់ផ្តើមនីមួយៗទាមទារពេលវេលា និងការខំប្រឹងប្រែង។ ចូរប្រាកដថាជីវិតប្រចាំថ្ងៃរបស់អ្នក រួចរាល់ក្នុងសមរភូមិថ្មីនេះ។ បើសិនជាអ្នកកំពុងមានបញ្ហាគ្រួសារ តាមប្រមាញ់ក្តីស្រមៃ ទើបនឹងមានការងារថ្មី អ្នកមិនគួរចាប់ផ្តើមនៅក្នុងសភាពបែបនេះទេ។ ចាំដោះស្រាយចប់អស់ចាំចាប់ផ្តើម។

២- ចប់ដាច់ស្រេចនឹងអ្នកចាស់រឺនៅ?
ដើម្បីអនុវត្តនូវសំនួរទីមួយអោយបានល្អ អ្នកគម្បីសួរខ្លួននូចសំនួរទី២នេះ។ បើសិនជាចម្លើយថាទេ អ្នកដាច់ខាតមិនត្រូវចាប់ផ្តើមទេ។ គ្មានអ្នកណាចង់ធ្វើជាមនុស្សកំដរអារម្មណ៍របស់អ្នកឡើយ។បើយកគេដើម្បីបញ្ឈឺ រឺបំភ្លេចអ្នកចាស់ កុំធ្វើអីល្អជាង។

៣- អ្វីធ្វើអោយស្នេហាមុនមិនជោគជ័យ?
ប្រហែលជាអ្នកលះបង់ជ្រុលពេក ខ្វះទំនុកចិត្ត រឺបណ្តាលមកពីរឿងអ្វីផ្សេង? ព្យាយាមរកវាអោយឃើញ ហើយដោះស្រាយអោយប្រាកដថាមិនមានជាលើកទី២។

៤- អ្វីជាភាពរីករាយក្នុងស្នេហាចាស់?
បើអ្នកមិនទាន់ស្គាល់ច្បាស់នូវភាពវិជ្ជមាន ដែលអ្នកមានជាមួយអ្នកចាស់ទេ អ្នកមិនអាចផ្ទេរវាទៅកាន់អ្នកថ្មីបានទេ។ ប្រហែលជាអ្នកដែលមាន ចំនងស្នេហ៍យូរអង្វែងអាចជួយ អ្នកបានក្នុងការផ្តល់់យោបល់។

៥- ត្រូវការស្នេហាបែបណា?
សំនួរនេះអាចនិយាយសាមញ្ញបានម្យ៉ាងទៀតថា តើអ្នកលែងមែនទែន រឺយ៉ាងណា? វាមិនមែនសំខាន់សម្រាប់តែជីវិតអ្នកនោះទេ តែដៃគូអ្នកផងដែរ។ សួរគ្នាអោយច្បាស់មុននឹង ទំនាក់ទំនងអ្នកទាំងពីរកាន់តែជ្រាលជ្រៅ ចៀសវាងការខាតពេលឥតប្រយោជន៍។

៦- គំនិតក្នុងចិត្តអ្នកត្រូវបានចែករំលែកទេ?
ការដែលគេមានចំនង់ម្ហូប ការមើលកុនរឺអានសៀវភៅផ្សេងៗដូចអ្នក មានន័យថាអ្នកនោះជាមនុស្សដែល អ្នកគួរជ្រើសយកជាដៃគូទេ អ្នកត្រូវមើលអោយបានវែងឆ្ងាយជាងនេះ។ មិនមែនមើលទៅលើអបិយជំនឿដែលគេកាន់ទេ តែមើលអោយឃើញថាគេប្រព្រឹត្តទៅលើ មនុស្សទូទៅបែបណាដែរ។ តើគេមើលឃើញពិភពលោកក្នុងផ្លូវមួយណា? តើគេនឹងបង្រៀនកូនរបស់គេបែបណា? តើគំនិតរបស់គេដូចអ្វីដែលអ្នក ចង់បង្រៀនកូនរបស់អ្នកដែររឺអត់?

៧- ស្រលាញ់ខ្លួនអ្នកដែររឺទេ?
សំនួរនេះពិតជាសំខាន់ខ្លាំងណាស់ ដោយសារតែថាអ្នកមិនអាច ស្រលាញ់នរណាម្នាក់ទេបើអ្នកមិនចេះស្រលាញ់ខ្លួនឯង។

៨- ត្រូវការមនុស្សមានចរិកបែបណា?
មានទំនុកចិត្តលើខ្លួនឯង? កំប្លែង? ចិត្តល្អ? ខំប្រឹងធ្វើការ? ជម្រើសជារបស់អ្នកដូច្នោះហើយ ចូរកុំបណ្តោយអោយខ្លួនខុសម្តងហើយម្តងទៀត។

៩- ម្នាក់នោះធ្វើអោយអ្នកមានអារម្មណ៍បែបណា?
តើអ្នកមានអារម្មណ៍យ៉ាងណាពេលនៅជាមួយគេ? តើអ្នកប្រព្រឹត្តបែបណា? តើអ្នកហ៊ានធ្វើអ្វីគ្រប់យ៉ាងនិយាយរួម បញ្ចេញចារិកពិតដោយមិនខ្វាយខ្វល់អ្វីទាំងអស់ជាមួយគេដែរទេ? បើអ្នកហ៊ាន Ok វាល្អសម្រាប់អ្នកហើយ៕

ប្រភព៖ whatsupkhmer

  • ៩ សំនួរដែលអ្នកត្រូវខ្លួនឯង ប្រសិនបើអ្នកចង់បានស្នេហាថ្មី已关闭评论
  • 42 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ចំនេះដឹង
Tags: