ស៊ុបដំឡូងបារាំងសាច់មាន់

មង្គលការ តែងតែមានមុខម្ហូបយកមកបង្ហាញជូនទៅដល់ប្រិយមិត្តទាំងអស់គ្នា ហើយថ្ងៃនេះផងដែរ គឺមានមុខម្ហូបស៊ុបដំឡូងបារាំង ដែលមានគ្រឿងផ្សំនិងវិធីធ្វើខុសប្លែកបន្តិចៗ ដូច្នេះសូមអនុវត្តទាំងអស់គ្នា។

 

+ គ្រឿងផ្សំ៖
– សាច់មាន់ ២៥០ក្រាមកាត់ដុំៗ
– ដំឡូងបារាំង ២មើមចិតដុំៗ
– ខ្ទឹមក្រហម ១ដុំចិត
– ខ្ទឹមស ២កំពឹសចិត
– ខ្ញី ២ចំណិត
– សៀងឆា ១ស្លាបព្រាបាយ
– អំបិល បន្តិច
– ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ៖
១. ដំបូងយកខ្ទឹមស និងខ្ទឹមក្រហមដាក់ក្នុងត្បាល់បុកចូលគ្នាឱ្យម៉ដ្ឋល្មមរួចហើយដួសចេញបុកខ្ញីម្តង។
២. ដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកឱ្យក្តៅដាក់ខ្ទឹមស និងខ្ទឹមក្រហមឆាបន្តិចបន្ទាប់មកទើបដាក់សៀងឆានិងខ្ញី។
៣. ឆាចូលគ្នារួចហើយដាក់សាច់មាន់ឆាច្របល់ចូលគ្នាទុកមួយសន្ទុះ ចាក់ទឹកថែមអំបិលបន្តិចជាមួយនឹងដំឡូងចូលរួចហើយទុកឱ្យឆ្អិនជាការស្រេច៕
ប្រភព៖ khmerpropey
  • ស៊ុបដំឡូងបារាំងសាច់មាន់已关闭评论
  • 52 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ចំនេះដឹង
Tags: