តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច ​ពេល​អ្នក​ផ្លាស់​ចេញ​ទៅ​រស់​នៅ​គេហដ្ឋាន​ថ្មី?

ទពិសោធន៍ដ៏អាក្រក់មួយក្នុងឆាកជីវិតគឺពេលអ្នកត្រូវធ្វើការផ្លាស់ចេញទៅទីលំនៅថ្មីម្ដងៗ។ វាហាក់ដូចជាមានអ្វីត្រូវគិត ឬ ត្រូវធ្វើជាច្រើន។ ហើយអ្នកក៏ដូចជាខិតខំរៀបចំរបស់អ្នក។ មនុស្សជាច្រើនគិតថា ពួកគេគ្រាន់តែត្រូវការវេចខ្ចប់ទំនិញរបស់ពួកគេ ហើយពួកគេអាចចាកចេញបានហើយ។ តាមពិត វាមិនមែនអីចឹងទេ។ វាមានរឿងតូចៗជាច្រើនតែអ្នកត្រូវគិត។ ខាងក្រោមនេះជារឿងដែលអ្នកត្រូវកត់ត្រាទុកក្នុងសៀវភៅ។

១) ការកត់ត្រា៖ ប្រសិនជាអ្នកកត់ត្រាទុកនូវអ្វីដែលត្រូវយកកាន់តែច្រើន នោះមានន័យថា ឱកាសតិចតួចណាស់ដែលអ្នកនឹងភ្លេច។ បន្ទាប់មក អ្នកអាចផ្ទៀងផ្ទាត់ពេលអ្នករៀបចំអីវ៉ាន់ ដូច្នេះអ្នកនឹងមិនភ្លេចឡើង។ សៀវភៅកត់ត្រារបស់អ្នកត្រូវរួចបញ្ចូលទាំងសកម្មភាពមុនពេលរៀបចេញ នឹងក្រោយពេលចេញ។

២) ការបង់ថ្លៃផ្សេងៗ៖ អ្នកត្រូវកត់ត្រានូវការចំណាយ ឬ ការបង់ថ្លៃ ឧទាហរណ៍ថា ការបង់ថ្លៃទឺកជាដើម។ អ្នកត្រូវរៀបចំឲបានច្បាស់ទាំងនៅផ្ទះចាស់និងផ្ទះថ្មីដែលអ្នកនឹងស្នាក់នៅឆាប់ៗនេះ។ អ្នកត្រូវដឹងពេលវេលាដែលអ្នកត្រូវបង់ឱ្យច្បាស់។ ម៉្យាងវិញទៀត អ្នកត្រូវមានលេខទំនាក់ទំនងក្នុងករណីចាំបាច់។

៣) ឯកសារឥណទាន ៖ អ្នកអាចនឹងត្រូវការឯកសារឥណទាននៅពេលណាមួយ។ ដូច្នេះហើយ រក្សាទុកនៅកន្លែងមួយដែលអ្នកងាយរក ពេលអ្នកត្រូវការ។ ពេលអ្នកទៅដល់ផ្ទះថ្មី រកកន្លែងអចិន្ត្រៃយ៍មួយសម្រាប់រក្សាទុកឯកសារទាំងនោះ។ តែអ្នកក៏ត្រូវប្រាកដថា ឯកសារទាំងនោះមិនត្រូវឲអ្នកដទៃរកបានងាយៗឡើង។

៤) លេខទូរស័ព្ទទំនាក់ទំនង៖ វាមានសារៈសំខាន់ដែលអ្នកមានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ព្រោះ អ្នកមិនដឹងថាពេលណាអ្នកត្រូវការនោះទេ។ បន្ថែមពីនេះទៅទៀត អ្នកត្រូវមានការលេខឡានដែលជួយជញ្ជូនទំនិញរបស់អ្នកដែរ។

៥) បង្កាន់ដៃ ៖ អ្នកត្រូវរក្សាបង្កាន់ដៃរាល់ទិញដែលអ្នកទិញសម្រាប់ផ្ទះថ្មីរបស់អ្នក។ ទុកបង្កាន់ដៃនោះឲស្រួយ ក្នុងករណីដែលទំនិញណាមួយខូចឬត្រូវការការជួសជុល អ្នកមានបង្កាន់ដៃរួចរកក្រុមហ៊ុនសម្រាប់ធ្វើការជួសជុល៕

ប្រភព៖ bizkhmer

  • តើ​អ្នក​ត្រូវ​ធ្វើ​ដូចម្ដេច ​ពេល​អ្នក​ផ្លាស់​ចេញ​ទៅ​រស់​នៅ​គេហដ្ឋាន​ថ្មី?已关闭评论
  • 45 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ចំនេះដឹង
Tags: