កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិត

ក្មេងរូបនេះបានដើរឆ្លងកាត់ព្រៃ ហើយបានប្រទះបន្ទាយទាហានត្រូវបានគេបោះបង់ចោល ក៏រស់ដោយផឹកទឹកអស់ពេល ៦ ថ្ងៃ ។

តាម Guardian, Yamato Tanooka បានត្រូវបានឪពុកម្តាយបោះបង់ចោលក្នុងតំបន់ព្រៃសម្បូរដោយខ្លាឃ្មុំរសនៅ នាតំបន់ Hokkaido ភាគខាងជើងជប៉ុននៅថ្ងៃទី ២៨ ឧសភា ។ ៦ ថ្ងៃ ក្រោយមក ក្រុមស្វែងរកបានរកឃើញកុមារនេះនៅបន្ទាយជប៉ុន ដែលត្រូវបោះបង់ចោលចម្ងាយពីនោះ ៥,៥ គីឡូម៉ែត្រ ។ ក្មេងរូបនេះ មានតែខោកៅប៊យ និងអាវកៅប៊យ១ជាប់ខ្លួនប៉ុណ្ណោះ ។ នាពេលអាកាសធាតុត្រជាក់ពេលយប់ វាបានលូនចូលប្រឡពូក២បន្ទះ ដើម្បីដេក ។

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិតក្មេងប្រុសនេះផឹកទឹកពីទុយយោនៅក្រៅបន្ទាយ

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិតពលទាហាន និងប៉ូលីស ប្រមាណ ១៨០ នាក់ ត្រូវបានកេណ្ឌប្រមូលដើម្បីរុករកក្មេងប្រុសនេះ ។ ៦ ថ្ងៃ ហើយដែលវាពុំមានអាហារអ្វីបរិភោគក្រៅពីផឹកទឹកប៉ុណ្ណោះ ។

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិតមូលដ្ឋានយោធាបោះបង់ចោល ដែល Yamato បានជួបពុំមានចាក់សោះ ហើយវាក៏ចូលពូនជ្រកនៅទីនោះតែម្តង ។ សីតុណ្ហភាពពេលរាត្រីនៅទីនោះគឺ ៧ ដឺក្រេ ព្រមទាំងភ្លៀងរលឹម ។

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិតព្រៃនៅ Hokkaido ភាគខាងជើងជប៉ុន ជាកន្លែងដែលឪពុកម្តាយរបស់វាបានទុកចោល ដើម្បីដាក់ទណ្ឌកម្មចំពោះការដែលវាបានគប់ដុំថ្មទៅលើរថយន្តរបស់អ្នកដំណើរ ។

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិតវាត្រូវបានឪពុកម្តាយបញ្ចេញឲ្យចុះពីរថយន្តនៅ Hakodate តំបន់ភ្នំ Higashionuma ស្ថិតចំកណ្តាល Shikabe និង Onuma ។ កុមារានេះនៅមានស្មារតីភ្លឺស្វាងពេលគេរកឃើញ ។ វាសុំទឹក នំចំណី ដើម្បីបរិភោគ ។

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិត
តាមវេជ្ជបណ្ឌិត ទោះបីវាអត់អាហារ ៦ ថ្ងៃ តែ សុខភាពនៅល្អប្រសើរទេ ៕

កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិត
កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិត

  • កុមារ​អាយុ៧ឆ្នាំ​ជនជាតិជប៉ុន​ត្រូវឪពុកម្តាយ​ទុក​ចោល​ក្នុង​ព្រៃ​សម្បូរ​ខ្លា​ឃ្មុំ​​នៅ​មាន​ជីវិត已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:វប្បធម៌