សម្តេច​ហ៊ុន សែន សាទរ​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន Rodrigo Duterte និពន្ធដោយ : ថ្មីៗ       June-03-2016, 7:39 pm         2693

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច​ហ៊ុន សែន សាទរ​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន Rodrigo Duterte​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សាទរ​លើ​ជ័យជម្នះ​របស់​អភិបាលក្រុង Davao លោក Rodrigo Duterte ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន​។ លោក Rodrigo  Duterte ក្លាយជា​ប្រធានាធិបតី​ទី​១៦​របស់​ហ្វីលីពីន ដែល​នឹង​បន្ត​តំណែង​បន្ទាប់ពី​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ Benigno Aquino​។

«​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​មាន​កិត្តិយស​សូម​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​កក់ ក្តៅ និង​ដោយស្មោះ​អស់ពីដួងចិត្ត​របស់ខ្ញុំ ចំពោះ​ឯកឧត្តម ដែល​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សា ធារ​ណ​រដ្ឋ​ហ្វីលីពីន​»​។ នេះ​គឺជា​លើកឡើង​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​សេចក្តី​ថ្លែង ការណ៍​សាទរ​ផ្លូវ​ការដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​០១ ខែមិថុនា​។

​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី សង្ឃឹមថា នឹង​ធ្វើការ​ជិតស្និទ​ជាមួយនឹង លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត Rodrigo Duterte ដើម្បី​ពង្រឹង​បន្ថែម​នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​៣០ ខែឧសភា កន្លងទៅ លោក Rodrigo Duterte ដែលជា​អភិបាល ក្រុង Davao អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ហើយ​នោះ ត្រូវបាន​សភា​ហ្វីលីពីន​ប្រកាស​ជា​ផ្លូវការ​ដោយ​លោក ទទួលបាន​ជ័យជម្នះ​លើ​ការបោះឆ្នោត​ប្រធានាធិបតី​ហ្វីលីពីន​ថ្ងៃទី​០៩ ខែឧសភា ហើយ លោក នឹង​ស្បថ​ចូលកាន់​តំណែង​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ខាង​មុននេះ​ផងដែរ​៕