ព្រះមហាក្សត្រ ស្នើឲ្យសម្តេច ហ៊ុន សែន ពិនិត្យញត្តិរបស់បក្សប្រឆាំង និពន្ធដោយ : ម៉ៅ សុផា       June-03-2016, 7:52 pm         1960

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រះមហាក្សត្រ ស្នើឲ្យសម្តេច ហ៊ុន សែន ពិនិត្យញត្តិរបស់បក្សប្រឆាំងព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់ស្នើឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា ពិនិត្យលិខិតគណបក្សសង្គ្រោះជាតិ ព្រមទាំងញត្តិរបស់ប្រជាពលរដ្ឋ ដែលថ្វាយទ្រង់ ដើម្បីសុំព្រះរាជអន្តរាគមន៍ លើប្រតិបត្តិការនៃការចាប់ខ្លួនឯកឧត្តម កឹម សុខា។ នេះបើតាមព្រះរាជសារ ចុះថ្ងៃទី៣១ ខែឧសភា ដែលព្រះមហាក្សត្រ ទ្រង់ផ្ញើទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា។

កាលពីថ្ងៃទី៣០ ខែឧសភា គណបក្សសង្គ្រោះជាតិ បានថ្វាយលិខិតដល់អង្គព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ ពីការកើនកម្តៅនយោបាយនៅកម្ពុជា​ ក្រោយពីតុលាការ បញ្ជាកម្លាំងសមត្ថកិច្ច ឲ្យចាប់ខ្លួនឯកឧត្តម កឹម សុខា ព្រមទាំងកោះហៅតំណាងរាស្ត្របក្សប្រឆាំង២រូបទៀត ឲ្យចូលខ្លួនបំភ្លឺ ពីអំពើពេស្យាចារ។ ជាងនេះទៀត គណបក្សសង្គ្រោះជាតិ ក៏បានប្រមូលស្នាមមេដៃពីអ្នកគាំទ្ររបស់ខ្លួនជិត២០ម៉ឺននាក់ ហើយដង្ហែថ្វាយព្រះមហាក្សត្រ ដើម្បីសុំព្រះរាជអន្តរាគមន៍ក្នុងរឿងនេះ៕
ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា