Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ

Videos


បន្ទាប់ពីលួចទៅរៀបអាពាហ៍ពិពាហ៍នៅក្រៅប្រទេសកាលពីប៉ុន្មានខែមុននេះ តារាសម្តែងស្រី Tavia Yeung និង ស្វាមី Him Law បានលេចមុខជាលើកដំបូងក្នុងកម្មវិធីគ្រឿងសម្អាងថែរក្សាសម្រស់មួយ និង ថែមទាំងបានប្រកាសពីគម្រោងធ្វើពិធីមង្គលការថែមទៀត ។

Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ

ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហមឆ្អៅ គូស្វាមីភរិយានេះបានបង្ហើបពីគម្រោងមង្គលការរបស់ពួកគេ ដែលនឹងធ្វើឡើងនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០១៦ នៅសណ្ឋាគារ Ritz Carlton ហើយពួកគេនឹងអញ្ជើញភ្ញៀវប្រមាណ ៤០ ទៅ ៥០ តុ ។ អ្នកទាំងពីរថែមទាំងបញ្ជាក់ទៀតថា អ្នកកំដរនាង Tavia នឹងរួមមាននាង Christian Ng និង Sharon Chan ឯអ្នកកំដរកូនកម្លោះប្រហែលជាលោក Ron Ng និង Vincent Wong ។ ចំពោះការចាកចេញរបស់នាង Tavia ពីប៉ុស្តិ៍ទូរទស្សន៍ TVB នាងបានប្រាប់ដែរថា នាងនៅតែចង់បន្តសម្តែងរឿងភាគ ហើយនៅតែមានទំនាក់ទំនងខ្លះៗនឹង TVB ហើយប្រសិនបើពេលវេលាអំណោយផល បូករួមនឹងសាច់រឿងល្អ នាងនឹងបង្ហាញមុខម្តងទៀត ។

Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ

គួរបញ្ជាក់ដែរថា នាង Tavia មានអាយុច្រើនជាងស្វាមីដល់ទៅ ៥ ឆ្នាំ តែមិនដែលឃើញមានបញ្ហាអ្វីចោទគួរឲ្យកត់សម្គាល់សម្រាប់អ្នកទាំងពីរឡើយ ៕ ថាវរិទ្ធ (ប្រភព ៖ អាស៊ានផបញ៉ូ)

Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ
Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ
Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ
Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ
Tavia Yeung និង ស្វាមី​ប្រកាស​ថ្ងៃ​រៀបការ
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត