មែន​ក៏​អី​! ល្បី​ពេញ​អន​ឡាញ នុ​ន វៈ​រ៉ា​នុ​ច សុំ​លែងលះ​ប្តី​?

Videos


នេះជារឿងដែលមហាជនកំពុងតែចង់ដឹង ព្រោះសម្រាប់ជីវិតគ្រួសាររបស់អ្នកនាង នុន វៈរ៉ានុច (Noon Woranuch) និង ស្វាមីលោក ពីត ភិរៈផាកឌី ដែលជាម្ចាស់ក្រុមហ៊ុនស្រាបៀរ Singha ហាក់ដូចជាមិនសូវឃើញមានភាពផ្អែមល្ហែមដូចគូស្នេហ៍តារាឯទៀត។

មែន​ក៏​អី​! ល្បី​ពេញ​អន​ឡាញ នុ​ន វៈ​រ៉ា​នុ​ច សុំ​លែងលះ​ប្តី​?

រវាងអ្នកនាង នុន និង លោក ពីត គឺបានមើលចិត្តមើលថ្លើមគ្នាអស់រយៈពេល ៤ ឆ្នាំ ទើបសម្រេចចិត្តដើរចូលផ្លូវអាពាហ៍ពិពាហ៍នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១០ ដោយបើគិតទៅ រយៈពេលជិត ៦ ឆ្នាំ ហាក់មិនមានឮដំណឹងទាក់ទងនឹងការមានកូនសោះឡើយ។

មែន​ក៏​អី​! ល្បី​ពេញ​អន​ឡាញ នុ​ន វៈ​រ៉ា​នុ​ច សុំ​លែងលះ​ប្តី​?

យោងតាមព័ត៌មានដែលផ្ទុះតាមអនឡាញបានឱ្យដឹងថា ជីវិតអាពិហ៍ពិពាហ៍របស់ប្តីហៃសូ ត្រូវប្រពន្ធជាតារាឯកស្រីទាមទារចង់លែងលះ តែត្រូវម្តាយក្មេកហាម ព្រោះខ្លាចខូចឈ្មោះវង្សត្រកូល។ ព័ត៌មានបញ្ឆិតបញ្ឆៀងនេះ ត្រូវបានមហាជនបាញ់សំដៅទៅលោក ពីត និង ភរិយាដែលជាតារាឯកស្រី នុន វៈរ៉ានុច។

មែន​ក៏​អី​! ល្បី​ពេញ​អន​ឡាញ នុ​ន វៈ​រ៉ា​នុ​ច សុំ​លែងលះ​ប្តី​?

សម្រាប់ព័ត៌មាននេះ គឺលោក ពីត មានប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង ដោយចោទសួរទៅវិញថា ហេតុអ្វីក៏ម្នាក់ៗគិតថា អ្នកនៅក្នុងព័ត៌មាននេះគឺជារូបលោក និង អ្នកនាង នុន។ ហើយទន្ទឹមនឹងនោះ លោកក៏បញ្ជាក់ផងដែរថា ពិតជាខូចអារម្មណ៍ខ្លាំងណាស់ ខ្វល់ខ្វាយរឿងមុខជំនួញនៅទាន់គ្រប់ ថែមទាំងត្រូវព័ត៌មានចុះវាយប្រហារទៀត ទាំងដែលព័ត៌មានក៏មិនបានសរសេរបញ្ជាក់ថា ប្តីអ្នកមានម្នាក់នោះឈ្មោះ ពីត៕ ខេរី
(ប្រភព៖ អឹមថៃ)

មែន​ក៏​អី​! ល្បី​ពេញ​អន​ឡាញ នុ​ន វៈ​រ៉ា​នុ​ច សុំ​លែងលះ​ប្តី​?