ហេតុអ្វី​មនុស្ស​ស្រី​មួយ​ចំនួន​ ស្រលាញ់​តែ​បុរស​ដែល​ចេះ​ខូច?

ប្រសិនបើអ្នកក្រឡេកមកចាប់អារម្មណ៍ពីស្នេហាវិញ ភាគច្រើននារីល្អតែងតែមាននិស្ស័យជាមួយនឹងបុរសដែលខិលខូច។ ហេតុនេះហើយទើបមានគេនិយាយថា៖ «មនុស្សប្រុសមិនខូច ស្រីមិនស្រលាញ់។» វាប្រហែលជាមូលហេតុអ្វី ដែលអាចទាក់ទាញចិត្តនារីៗ ឲ្យបាក់ចិត្តស្រលាញ់ទៅលើពួកគេ ក្នុងនោះមាន៖

១) ពួកគេជាបុរសដែលក្លាហាននិងមានភាពជឿជាក់ទាំងសម្ដីទាំងកាយវិការ៖ ជាការពិតណាស់បុរសដែលខូចខិលភាគច្រើនពួកគេគឺជាប្រភេទមនុស្សដែលមានភាពក្លាហាន ក្នុងការធ្វើអ្វីគ្រប់បែបយ៉ាង។ ភាពក្លាហាននេះហើយដែលអាចទាក់ទាញចិត្តនារីៗឲ្យមកស្រលាញ់ពួកគេ ជាងបុរសដែលសុភាពរាបសារ។

២) មនុស្សប្រុសដែលល្អពេកមើលទៅដូចជាក្លែងក្លាយ៖ បុរសល្អគឺបង្ហាញអ្វីគ្រប់យ៉ាងល្អៗចេញមកទាំងអស់ ដែលជាហេតុធ្វើឲ្យនារីៗមានអារម្មណ៍ថាវាហាក់ដូចជាមិនមែនការពិតហើយវាគ្រាន់តែជាការសម្ដែងបំភាន់ភ្នែក។ ចំណែកឯបុរសដែលខូចខិលវិញ គេបង្ហាញអ្វីដែលពួកគេមាន ហើយគ្រប់យ៉ាងដែលគេធ្វើទោះបីអាក្រក់ឬល្អ ក៏គេធ្វើដោយចេញពីចិត្តផងដែរ។

៣) នាងគិតថាការកែប្រែបុរសម្នាក់នឹងធ្វើឲ្យបុរសនោះមិនចាកចេញពីនាង៖ ការពិតណាស់ប្រសិនបើនាងអាចកែប្រែបុរសដែលខិលខូចនោះឲ្យក្លាយជាមនុស្សស្លូតត្រង់ដោយមិនដឹងខ្លួន នោះបញ្ជាក់ថានារីម្នាក់នោះពិតជាមានឥទ្ធិពលខ្លាំងណាស់មកលើរូបគេ។ ដូចនេះហើយ នាងជឿជាក់ថា ការកែប្រែបុរសម្នាក់នោះ នឹងជួយឃាត់ចិត្តគេឲ្យនៅជាមួយនាងជារៀងរហូត។

៤) បុរសខិលខូចគឺមានមន្តស្នេហ៍៖ វាជារឿងពិតដែលបុរសទាំងនោះ មានមន្តស្នេហ៍គ្រប់គ្រាន់ក្នុងការទាក់ទាញចិត្តនារីៗ។ ពួកគេដឹងថាតើគួរប្រើប្រាស់ពាក្យពេចន៍ យ៉ាងណាក្នុងការនិយាយទាក់ទាញចិត្តស្រីៗ ហើយយល់ថានារីៗគឺចង់បានអ្វី។

៥) បុរសខិលខូចតែងធ្វើអ្វីដោយគ្មានការសួរនាំច្រើន៖ សម្រាប់នារីៗមួយចំនួន គឹធុញទ្រាន់ខ្លាំងណាស់ នៅពេលដែលបុរសជាសង្សារតែងសួរនាំនាងគ្រប់ពេលដែលគេចង់ធ្វើអ្វីមួយ។ ហេតុនេះហើយ បានជាគេតែងពេញចិត្តនឹងបុរសដែលខិលខូចព្រោះ អ្វីដែលគេគិតថាល្អហើយ គេមិនដែលរុញរានឹងធ្វើវានោះទេ។

៦) ពួកគេមិនដែលភ័យខ្លាច៖ រាល់ទង្វើដែលពួកគេធ្វើតែងមានគោលបំណងជាក់លាក់មួយ ហើយពួកគេនឹងមិនខ្លាចហើយក៏មិនខ្វាយខ្វល់ពីការមាក់ងាយរបស់អ្នកដទៃមកលើខ្លួនដែរ។ ហើយនារីៗ តែងមានភាពជឿជាក់ខ្លាំងបំផុត នៅពេលដែលមានបុរសណាហ៊ានធ្វើអ្វីគ្រប់យ៉ាងហើយឆ្លងកាត់ទៅមុខជាមួយគ្នាដោយមិនគិតពីការរិះគន់អ្នកដទៃ។

៧) ពួកគេមិនដើរតាមនរណាម្នាក់ទេ៖ គេពិតជាមានភាពជឿជាក់ណាស់សម្រាប់អ្វីដែលពួកគេធ្វើ ហេតុនេះហើយ គំនិតអ្នកដទៃនឹងមិនអាចមានឥទ្ធិពលគ្រប់គ្រាន់ក្នុងការកែប្រែគំនិតរបស់ដែលគេមានបានទេ។ ហើយការមិនដើរតាមឬចុះញ៉មជាមួយអ្នកដទៃនេះហើយ ដែលទាក់ចិត្តនារីៗឲ្យរឹតតែមានចំណាប់អារម្មណ៍មកលើខ្លួន៕

ប្រភព៖ bizkhmer

  • ហេតុអ្វី​មនុស្ស​ស្រី​មួយ​ចំនួន​ ស្រលាញ់​តែ​បុរស​ដែល​ចេះ​ខូច?已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ចំនេះដឹង
Tags: