ដំណើរការ​បោះឆ្នោត​កាន់តែ​រលូន ពេល​ជំនួយ​របស់​សភាព​អឺរ៉ុប​មកដល់​គ​.​ជ​.​ប​ និពន្ធដោយ : ម៉ៅ សុផា       June-03-2016, 8:39 pm         2779

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដំណើរការ​បោះឆ្នោត​កាន់តែ​រលូន ពេល​ជំនួយ​របស់​សភាព​អឺរ៉ុប​មកដល់​គ​.​ជ​.​ប​​រយៈពេល​តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ជំនួយ​ផ្នែក​សម្ភារ​បច្ចេកទេស​រប​ស់​សហភាព​អឺរ៉ុប នឹង​ត្រូវបាន​បញ្ជូនទៅ​កាន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ នៅពេល​ឧបករណ៍​បច្ចេកទេស​ទាំង​នោះ ទៅដល់​ដៃ​គ​.​ជ​.​ប នោះ​ដំណើរការ​នៃ​ការរៀបចំ​ការបោះឆ្នោត រឹត​តែមាន​ភាពល្អប្រសើ​រ​។

​អ្នកនាំពាក្យ​របស់​គ​.​ជ​.​បលោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា សភាព​អឺរ៉ុប នឹង​ប្រគល់​សម្ភារ​បច្ចេកទេស​ផ្សេងៗ ដល់គ​.​ជ​.​ប នៅ​ថ្ងៃទី​១៥ ខែកក្កដា​ខាងមុខនេះ​។ លោក ថា នៅពេល​ជំនួយ​ទាំងនោះ​ទៅដល់​ដៃ​រប​ស់គ​.​ជ​.​ប នោះ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត នឹងមាន​លទ្ធភាព​កាន់តែ​ខ្ពស់ ដើម្បី​រៀបចំ​ដំណើរការ​ចុះឈ្មោះ​ឆ្នោត នៅពេល​ខាងមុខ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​អ្វីដែល​សំខាន់បំផុត​សម្រាប់ គ​.​ជ​.​ប ក្នុង​កាលៈទេស​នេះ គឺ​ជំនួយ​ផ្នែក​សម្ភារ​នេះឯង ។ នៅពេល​យើង​ទទួលបាន​ហើយ នោះ​អ្វីៗ​នឹង​ទៅមុខ​កាន់តែ​លឿន​ហើយ​»​។

​បើតាម​លោក ហង្ស ពុទ្ធា ឧបករណ៍​បច្ចេកទេស ដែល​សភាព​អឺរ៉ុប នឹង​ប្រគល់​ឲ្យ​គ​.​ជ​.​ប មានដូចជា កំ​ព្យូ​ទ័​រ​, ឧបករណ៍​ស្កេ​ន​មេដៃ​, កាមេរ៉ា​សុវត្ថិភាព (Security Camera), ឧបករណ៍​ផ្ទុក​ភ្លើង (Power Bank), ឧបករណ៍​ភ្ជាប់​អិន​ធើ​ណិ​ត និង ម៉ាស៊ីនភ្លើង ជាដើម​។

​សូមបញ្ជាក់ថា គ​.​ជ​.​ប បានកំណត់​យក​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៦ គឺជា​កាលបរិច្ឆេទ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ រីឯ​រាជរដ្ឋាភិបាល ក៏បាន​កំណត់​យក​ថ្ងៃទី​៤ មិថុនា ជា​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ នា​អាណត្តិ​ទី​៤ ៕