ថៃ អាច​ប្រជែង​ឈ្នះ​កៅអី​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​បាន​ឬទេ​? និពន្ធដោយ : ថ្មីៗ       June-03-2016, 8:19 pm         4697

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ថៃ អាច​ប្រជែង​ឈ្នះ​កៅអី​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​បាន​ឬទេ​?​ចុងឆ្នាំ​២០១៦​ខាងមុខនេះ ជា​ពេល​កំណត់​ចុងក្រោយ​សម្រាប់​អាណត្តិ​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​ប្រាំ​ប្រទេស​នៃ​អង្គការសហប្រជាជាតិ​។ ក្នុងនោះ ក៏មាន​ម៉ាឡេស៊ី​ដែលជា​រដ្ឋ​តំណាង​ឲ្យ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។ កៅអី​នេះ នឹង​ប្រជែង​ដោយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពីរ​ផ្សេងទៀត​គឺ ថៃ និង កា​ហ្សា​ក់​ស្ថាន​។ តើ​ថៃ​ដែល​ធ្លាប់​កាន់តំណែង​នេះ​ម្តង​រួច​ទៅហើយនោះ អាច​ដណ្តើមយក​កៅអី​បាន​ម្តងទៀត​បានទេ​?

​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៨ ខែមិថុនា នឹង​ជ្រើសរើស​ប្រទេស​ប្រាំ​សម្រាប់​កៅអី​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​អាណត្តិ​ពីរ​ឆ្នាំ ដែល​នឹងត្រូវ​ចាប់​បម្រើការ​ផ្លូវការ​ពីថ្ងៃ​ទី​០១​ខែមករា ឆ្នាំ​២០១៧​ដល់​ចុងឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​​ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៣១ ខែឧសភា​កន្លងទៅ​។

​តាមពិតទៅ ជា​ទម្លាប់​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​មិន​អ​ន្ត្រៃ​យ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ តែង​ធ្វើ​នៅ ខែតុលា ឬ​ចុងឆ្នាំ​។ យ៉ាងណាក៏ដោយ ដោយសារ​ពេលវេលា​សម្រាប់​សមាជិក​ដែល​ជាប់ឆ្នោត​មាន​រយៈពេល​ខ្លី​ពេល​សម្រាប់​ការរៀបចំ​ខ្លួន ទើប​មហាសន្និបាត​អង្គការសហប្រជាជាតិ​សម្រេច បោះឆ្នោត មុនពេល​ពេល​នៃ​ការ​កាន់តំណែង​រយៈពេល​៦​ខែ​វិញ​។

​តាម​របាយការណ៍​ដដែល​នោះ កៅអី​ទាំង​ប្រាំ​របស់​ក្រុមប្រឹក្សាសន្តិសុខ ផ្តល់​ឲ្យ​ក្រុម​ប្រទេស​អាស៊ី​ប៉ា ស៊ី​ហ្វិ​កមួយ​កៅអី អាហ្វ្រិក​មួយ​កៅអី អាមេរិក​ឡាទីន និង​ខា​រ៉ា​ប៊ី​ន​មួយ​កៅអី និង​ក្រុម​ប្រទេស​អ៊ឺរ៉ុប​ខាង លិច និង​តំបន់​ផ្សេងទៀត​ពីរ​កៅអី​។  តែ​អ្វី​គួរកត់សម្គាល់​នោះ កៅអី​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​បច្ចុប្បន្ន​កំពុងតែ​កាន់កាប់​ដោយ​ម៉ាឡេស៊ី នឹងត្រូវ​ប្រជែង​ដោយ​សមាជិក​អាស៊ាន ថៃ ដែល​ធ្លាប់​កាន់តំណែង​នេះ​ក្នុង​ឆ្នាំ​១៩៨៥-១៩៨៦ ជាមួយនឹង​កា​ហ្សា​ក់​ស្ថាន​ដែល​មកពី​អាស៊ី​កណ្តាល​ដែល​មិន​ធា្ល​ប់ កាន់តំណែង​នេះនោះ​ទេ​។

​កាលពី​ចុងឆ្នាំ​ពី​២០១៥​នាឱកាស​ជា​លើកដំបូង​ក្នុង​ការចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​លើក​ទី ៧០ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ច័ន្ទ អូ​ចា ធា្ល​ប់​បាន​អះអាង ថា  ថៃ ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​អាសនៈ​នៅក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដ្បិត​កន្លងមក​ថៃ​បាន​ដើរតួនាទី​យ៉ាងសកម្ម​ច្រើន​ក្នុង​បេសកម្ម​អង្គការសហប្រជាជាតិ​។​

​នាពេល​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ដែរ ថា លោក​បានទទួល​ការគាំទ្រ​ពី​មេដឹកនាំ   អាស៊ាន​ហើយ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​លើក​ទី​៧០ ។​ហើយ​លោក​នឹង​ចាប់ផ្តើម​បញ្ចុះបញ្ចូល​រដ្ឋ​ផ្សេងទៀត​ដើម្បី​គាំទ្រ​ថៃ​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។​

​ជាពិសេស​នោះ ថ្វី​ដ្បិត​ស្ថានភាព​នយោបាយ​ថៃ​មិនទាន់មាន​ស្ថិរភាព​យ៉ាងណាក៏ដោយ​លោក​ប្រា​យុទ្ធ​បាន​អះអាងថា វា​នឹងមិន​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ថៃ​ក្នុង​ឆាក​អន្តរជាតិ​នោះទេ​។ ហើយ​លោក​ក៏បាន​ថ្លែងការណ៍​ទៅកាន់​សហគមន៍​អន្តរជាតិ​ហើយ​ថា​ថៃ​កំពុងធ្វើដំណើរ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។​

​បើទោះបី ប្រមុខ​រដ្ឋាភិបាល​រប​ប​សឹក​រូបនោះ បាន​អះអាង​យ៉ាង​មុតមាំ​ក៏ដោយ ក្រោម​ការដឹកនាំ​រយៈ ពេល​ពីរ​ឆ្នាំនេះ កេរ្តិ៍ឈ្មោះ​របស់​ថៃ ក្នុងការ​ឆាក​អន្តរជាតិ ហាក់ដូចជា​មិនសូវ​ល្អ​ប៉ុន្មាន​នោះទេ​។ ជាពិសេស​នោះ​ទាក់ទង​នឹង​ការរំលោភ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ៕