ប្រធានសភា​អាមេរិក​ប្រកាស​បោះឆ្នោត​ឲ្យ ដូ​ណា​ល់ ត្រាំ ដើម្បី​បង្រួបបង្រួម​បក្ស​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-03-2016, 8:59 pm         1008

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានសភា​អាមេរិក​ប្រកាស​បោះឆ្នោត​ឲ្យ ដូ​ណា​ល់ ត្រាំ ដើម្បី​បង្រួបបង្រួម​បក្ស​​ប្រធានសភា​អាមេរិក​លោក Paul Ryan អះអាងថា​លោក​នឹង​បោះឆ្នោត​ឲ្យ លោក ដូ​ណា​ល់ ត្រាំ ដោយ​លោក​មាន​ទំនុកចិត្ត​ខ្លាំង​ថា ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ឲ្យ​រាល់​របៀបវារៈ​និង​គោលនយោបាយ​របស់​បក្ស​ឲ្យ​ក្លាយជា​ច្បាប់​។ នេះ​បញ្ជាក់ថា អ្នក​សាធារណរដ្ឋ​កំពុង​ចាប់ផ្តើម​បង្រួបបង្រួម​សមាជិក​បក្ស​ដើម្បី​បង្កើន​ការគាំទ្រ ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខនេះ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​ចុងក្រោយ​ប្រធានសភា​ដែល​មកពី​បក្ស​សាធារណរដ្ឋ​លោក Paul Ryan ចេញមុខ​គាំទ្រ​សេដ្ឋី​អចលនទ្រព្យ និង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​សាធារណរដ្ឋ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២ មិថុនា ម្សិលមិញ​នេះ​។​

​លោក​បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ថា ៖« ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ ដូ​ណា​ល់ ត្រាំ នៅ​ខែ​វិ​ច្ឆ​កា​ខាងមុខ ហើយ​ខ្ញុំ​មាន​ទំនុកចិត្ត​ថា ដូ​ណា​ល់ ត្រាំ នឹង​ប្រែក្លាយ​រាល់​របៀបវារៈ​របស់​ប​ក្ស​សាធារណរដ្ឋ​ជា​ច្បាប់​»​។

​នេះ​ជា​លើកដំបូង​បំផុត​ដែល​មន្ត្រីជាន់ខ្ពស់​គណបក្ស​សាធារណរដ្ឋ​ខាងលើ​ចេញមុខ​ប្រកាស​គាំទ្រ​សេដ្ឋី​ដូ​ណា​ល់ ត្រាំ ជា​ផ្លូវការ​បែបនេះ​។ នេះ​បញ្ជាក់​ឲ្យ​ឃើញច្បាស់​ថា អ្នក​សាធារណរដ្ឋ​កំពុងតែ​ប្រឹងប្រែង​បង្រួបបង្រួម​សមាជិក​បក្ស​ដើម្បី​បានជា​ធ្លុង​មួយ​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​នេះ​នៅ​ខែវិច្ឆិកា​ខាងមុខ​ដើម្បី​ផ្តួល​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។

​កន្លងមក លោក Paul Ryan ក៏​ដូច​មនុស្ស​ទូទៅ​ដែរ​មិន​ពេញចិត្ត ដូ​ណា​ល់ ត្រាំ ទេ​។ លោក Paul Ryan ផ្ទាល់​ក៏​អះអាងថា​លោក មិនទាន់​ត្រៀមខ្លួន​ដើម្បី​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ​ដែរ​។​ប៉ុន្តែ​កាលពី​ខែ​មុន សមាជិក​បក្ស​សាធារណរដ្ឋ​ចាប់ផ្តើម​ស្រុះស្រួល​គ្នា​ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​ការបង្រួបបង្រួម​សមាជិក​បក្ស​សាធារណរដ្ឋ និង​ការអនុវត្ត​គោលនយោបាយ​របស់​បក្ស​។ ដោយសារ​គ្មាន​ជម្រើស​ផង ព្រោះ​គ្មាន​អ្នកនយោបាយ​នៅ​ប្រកួតប្រជែង​ក្នុង​បក្ស​ទៀត នៅសល់តែ​ដូ​ណា​ល់ ត្រាំ ម្នាក់ឯង លោក Paul Ryan ក៏ត្រូវ​បង្ខំចិត្ត​ធ្វើបែបនេះ​។

​យ៉ាងណាក៏ដោយ ការធ្វើ​ឲ្យ​មាន​ឯកភាពគ្នា​ក្នុង​បក្ស​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ព្រោះ​មាន​សមាជិក​បក្ស​សាធារណរដ្ឋ​ខ្លះ​ប្រកាស​ជាស្រេច​ហើយ​ថា គេ​នឹង​បង្ខំចិត្ត​បោះឆ្នោត​ឲ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ ព្រោះ​ដូ​ណា​ល់​ត្រាំ មិនមែនជា​មនុស្ស​ដែល​សក្តិសម​ក្នុងការ​កាន់តំណែង​ប្រធានាធិបតី​ឡើយ​៕