គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

ខេត្តកណ្តាល ៖ ប្រធានគ្លីនិកសម្ភព សុខាបញ្ញានៅក្រុងតាខ្មៅឈ្មោះ កែវ គៀត ឆូហ្វ ត្រូវបានក្រុមគ្រួសារជនរងគ្រោះប្តឹងពាក់ព័ន្ធនឹងការវះកាត់ពោះវៀនដុះខ្នែង បណ្តាលឲ្យអ្នកជំងឺស្លាប់ហើយមិនទទួលខុសត្រូវថែមទាំងជំរុញឲ្យក្រុមគ្រួសារជន រងគ្រោះប្តឹងទៀតផង។ ឆ្លើយតបទៅនឹង បញ្ហានេះព្រះរាជអាជ្ញាខេត្តកណ្តាលចាប់ ផ្តើមស្រាវជ្រាវហើយ ។

ជនរងគ្រោះដែលបាត់បង់ជីវិតក្រោយពីគ្រូពេទ្យខាងលើវះកាត់ពោះវៀនដុះខ្នែងបាន៤ថ្ងៃនោះឈ្មោះ ឆែម អាត ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិស្រែអំពិល ឃុំ ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។ រីឯគ្រូពេទ្យដែលរងការចោទប្រកាន់ ឈ្មោះកែវ គៀតឆូហ្វ ភេទប្រុស អាយុ៥០ ឆ្នាំ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលជាប្រធានគ្លីនិក សុខាបញ្ញា ។

នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ក្រុម គ្រួសារជនរងគ្រោះបានដាក់ពាក្យប្តឹង ប្រធានគ្លីនិកសម្ភពសុខាបញ្ញាកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ។ បើតាមការស្រាវជ្រាវរបស់នគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៦ វេលាម៉ោង៩និង១០នាទីជនរង គ្រោះមានអាការឈឺចុកចាប់ក្នុងពោះជាខ្លាំង ត្រូវបានក្រុមគ្រួសារដឹកយកមកព្យាបាលនៅគ្លីនិកនិងសម្ភពសុខាបញ្ញានៅក្រុង តាខ្មៅ ។ ពេលគ្រូពេទ្យពិនិត្យរួចបានប្រាប់ថា ត្រូវវះកាត់ខ្នែងពោះវៀន ។ ពេលនោះ ក្រុមគ្រួសារក៏បានឯកភាពហើយក្នុងពេលវះកាត់គឺលោកវេជ្ជបណ្ឌិត កែវ គៀតឆូហ្វ និងសហការី៥នាក់ទៀតជាអ្នកវះកាត់ ដោយតម្រូវឲ្យបង់លុយថ្លៃវះកាត់ចំនួន ៥៥០ដុល្លារ ។ ពេលវះកាត់រួចអ្នកជំងឺក៏ បានសម្រាកព្យាបាលនៅក្នុងគ្លីនិកនោះ រហូតដល់ថ្ងៃកើតហេតុខាងលើស្រាប់តែ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់តែម្តង ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯ ស្រុកកំណើតនិងបានបូជាសពរួចរាល់នៅថ្ងៃខែឆ្នាំដដែល ។ លុះដល់ថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨និង៤៥ នាទីទើបក្រុមគ្រួសារសពមកដាក់ពាក្យ បណ្តឹងនៅអធិការដ្ឋាននគរបាលក្រុង តាខ្មៅឲ្យជួយដោះស្រាយ ។

ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅបានជួប គ្រួសារជនរងគ្រោះដើម្បីសាកសួរនិងបានកោះហៅគ្រូពេទ្យព្យាបាលមកសាកសួរ ដែរ ប៉ុន្តែគាត់(កែវ គៀតឆូហ្វ) ពុំបានមក បំភ្លឺទេគឺឲ្យតំណាងគ្លីនិកជាអ្នកចូលមក បំភ្លឺជំនួសវិញដោយបានឆ្លើយថា ជនរងគ្រោះដែលស្លាប់នោះពិតជាបានទៅសម្រាក ព្យាបាលនៅគ្លីនិករបស់គាត់ប្រាកដមែនហើយជនរងគ្រោះបានស្លាប់ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ (ធ្លាយពោះវៀនធំ)។ ជនរងគ្រោះស្លាប់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ។

លោក កែវ គៀតឆូហ្វ ប្រធានគ្លីនិក សម្ភពសុខាបញ្ញាដែលរងការចោទប្រកាន់បានបំភ្លឺតាមទូរស័ព្ទថា ជនរងគ្រោះមានសភាពជំងឺឈឺពោះខ្លាំងលោកពិនិត្យឃើញថា ពោះវៀនអាចដុះខ្នែងត្រូវតែវះកាត់ បន្ទាន់ ។ ពេលវះកាត់ឃើញធ្លាយពោះវៀន គ្រូពេទ្យបានដាក់ទុយយោនិងដេរពោះ វៀនត្រង់ចំណុចធ្លាយនោះយ៉ាងស្អាតនិងចាក់ថ្នាំឲ្យអ្នកជំងឺសម្រាកព្យបាលធម្មតាស្រាប់តែនៅថ្ងៃទី២៤ ខែឧសភា អ្នកជំងឺ ស្លាប់មិនដឹងមូលហេតុអី? លោកបញ្ជាក់ ថា អ្នកជំងឺនោះបើមិនវះក៏ស្លាប់ហើយបើវះគឺផ្សងព្រេង ។

យ៉ាងណាក៏ដោយមហាជនដែលបានតាមដានករណីវះពោះវៀនដុះខ្នែងនៅគ្លីនិក សម្ភពសុខាបញ្ញាបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ នោះបាននាំគ្នាលើកឡើងថា បើគ្រូពេទ្យវះកាត់ហើយឃើញស្នាមធ្លុះធ្លាយពោះវៀន និងដេរភ្ជាប់វិញបានស្អាតបាតនោះអ្នកជំងឺត្រូវតែជាសះស្បើយ ប៉ុន្តែនេះប្រហែលគ្រូពេទ្យវះកាត់ខុសបច្ចេកទេសគ្មានជំនាញ បណ្តាលឲ្យមុតធ្លាយពោះនៅកន្លែងផ្សេងទៀតដែលធ្វើឲ្យកាកសំណល់ក្នុងពោះ វៀនធ្លាយចេញមកក្រៅកកឈាមក្នុងពោះតែម្តង ។ ដូចនេះគ្រូពេទ្យទាំងនោះត្រូវ ប្រឈមមុខនឹងច្បាប់មិនអាចប្រកែកបានទេទោះបីចេតនា ឬអចេតនាក៏ដោយគឺជាអំពើមនុស្សឃាតអាស្រ័យលើស្ថាប័ន ច្បាប់រកឃើញដើម្បីផ្តល់ភាពយុត្តិធម៌ជូនជនរងគ្រោះ ។

ករណីគ្លីនិកសម្ភពសុខាបញ្ញាដែលវះ កាត់ព្យាបាលជំងឺពោះវៀនដុះខ្នែងបណ្តាលឲ្យស្រីម្នាក់ស្លាប់កាលពីថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០១៦នោះ នៅម៉ោង១១និង ៣០នាទីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ លោក លឹម សុគន្ថា ព្រះរាជអាជ្ញាសាលា ដំបូងខេត្តកណ្តាលបានបញ្ជាឲ្យលោកសម ឫទ្ធីវាសនា ព្រះរាជអាជ្ញារងដឹកនាំកម្លាំងនគរ បាលយុត្តិធម៌ និងមានការចូលរួមសហការ ពីមន្រ្តីក្រសួងសុខាភិបាលបើកការស៊ើប អង្កេតស្រាវជ្រាវរកមូលហេតុនៃការស្លាប់ របស់ស្រ្តីនោះ ។ បើរកឃើញមូលហេតុ នៃការស្លាប់របស់ស្រ្តីនោះជាកំហុសគ្រូពេទ្យត្រូវប្រឈមនឹងផ្លូវច្បាប់ ។ ក្រុមគ្រួសារជន រងគ្រោះសង្ឃឹមថា នឹងទទួលបានយុត្តិធម៌ ចំពោះករណីនេះ ៕ ស្អាងជ័យ
គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត

 

ប្រភព៖ Nokorwatnews

  • គ្លីនិកសម្ភពសុខាបញ្ញានៅតាខ្មៅវះកាត់ពោះវៀនដុះខ្នែងបណ្តាលឲ្យអ្នកជំងឺស្លាប់ហើយ ដេញសាច់ញាតិឲ្យទៅប្តឹងទៀត已关闭评论
  • 50 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ជីវិតនិងសង្គម
Tags: