រថយន្ត​កូរ៉ូឡា​បុក​ជាមួយ​រថយន្ត​ដឹក​ខ្សាច់បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​កូរ៉ូឡា​របួសធ្ងន់

Videos


រថយន្តកូរ៉ូឡាមួយគ្រឿងបានបើកបុកគ្នាជាមួយរថយន្តដឹកខ្សាច់យ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តកូរ៉ូឡាខូចខ្ទេចសឹងមើលលែងយល់ និងបណ្តាលឲ្យអ្នកបើកបរកូរ៉ូឡារងរបួសជាទម្ងន់ ។ អ្នកបានឃើញហេតតុការណ៍នេះនិយាយថាបុរសម្នាក់បានរងរបួសធ្ងន់នៅពេលគាត់បើករថយន្តកូរ៉ូឡាមួយគ្រឿងទៅបុករថយន្តដឹកខ្សាច់បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង ៣០នាទីយប់ ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០១៦ នៅតាម បណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយពេលកើតហេតុរថយន្តដឹកខ្សាច់បានបើករត់គេចខ្លួនបាត់ស្រមោលតែម្តង បុរសរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ រីឯរថយន្តរបស់ជនរងគ្រោះត្រូវបាននគរបានយកទៅរក្សាទុករង់ចាំក្រុមគ្រសារជនរងគ្រោះមកយកទៅវិញ ៕ សុថាត់