ពលរដ្ឋ​នៃ​ខេត្តស្ទឹងត្រែង​ជាង​៩០%​នៅ​បន្ត​និយាយ​ភាសា​ឡាវ​នៅតាម​គេហដ្ឋាន​ និពន្ធដោយ : គី សុខ​លីម       June-03-2016, 9:19 pm         4662

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ពលរដ្ឋ​នៃ​ខេត្តស្ទឹងត្រែង​ជាង​៩០%​នៅ​បន្ត​និយាយ​ភាសា​ឡាវ​នៅតាម​គេហដ្ឋាន​​ខេត្តស្ទឹងត្រែង​៖ បើទោះបីជា​ភាសា​ខ្មែរ​ចាប់ផ្តើម​មាន​វត្តមាន​ច្រើនជាង​មុន​ក៏ដោយ ក៏​ភាសា​ឡាវ​នៅ​ចាក់ឫស​យ៉ាងជ្រៅ​នៅក្នុង​ខេត្តស្ទឹងត្រែង​ដដែល​។ នៅពេលដែល​គេ​ធ្វើដំណើរ​ឆ្លងកាត់​ពីមុខ​ផ្ទះមួយ​ទៅមុខ​ផ្ទះ​មួយទៀត គេ​លឺ​សូរសំឡេង​សន្ទនា​គ្នា​នៅក្នុង​គេហដ្ឋាន​នីមួយៗ​ជា​ភាសា​ឡាវ​។​

​នៅក្រៅ​គេហដ្ឋាន ការសន្ទនា​អាចធ្វើ​ឡើងជា​ភាសា​ខ្មែរ តែបើ​នៅក្នុង​ផ្ទះ​វិញ រាល់​ការពិភាក្សាគ្នា​ត្រូវតែ​ធ្វើ​ឡើងជា​ភាសា​ឡាវ​។ តើ​មូល​ហេតុអ្វី​បានជា​ជនជាតិខ្មែរ​នៅក្នុង​ខេត្តស្ទឹងត្រែង​នាំគ្នា​និយាយ​ភាសា​ឡាវ​? តើ​ខេត្តស្ទឹងត្រែង​ទទួល​ឥទ្ធិពល​ពី​ឡាវ​ឬ​? តើ​ពលរដ្ឋ​ខ្មែរ​នៃ​ខេត្តស្ទឹងត្រែង​ជា​កូនចៅ​ជាប់សែស្រឡាយ​ឡាវ​មែន​ឬទេ​?

​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ឡ​ន វណ្ណា ពលរដ្ឋ​ខេត្តស្ទឹងត្រែង​ដែលមាន​ឪពុកម្តាយ​រស់នៅក្នុង​ខេត្តស្ទឹងត្រែង​តាំងពី​ច្រើន​ជំនាន់​មកហើយ ដូចតទៅ​៖