កីឡាករ​កម្ពុជា​៦​រូប​នឹងចូលរួម​កីឡា​អូឡាំពិក ចំណែក ស៊ន សៀវ​ម៉ី ជា​ក្តីសង្ឃឹម​ទី​១​របស់​កម្ពុជា​ និពន្ធដោយ : សឿន វណ្ណឌេត       June-03-2016, 9:59 pm         966

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កីឡាករ​កម្ពុជា​៦​រូប​នឹងចូលរួម​កីឡា​អូឡាំពិក ចំណែក ស៊ន សៀវ​ម៉ី ជា​ក្តីសង្ឃឹម​ទី​១​របស់​កម្ពុជា​​កីឡាករ​កីឡាការិនី​កម្ពុជា​ចំនួន​៦​រូប​រួមមាន អត្តពលកម្ម ហែល​ទឹក តេ​ក្វាន់​ដូ និង​ចំបាប់​បូរាណ នឹងចូលរួម​ប្រកួតប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​អូឡាំពិក នៅ​ទីក្រុង​រី​យ៉ូ ប្រទេស​ប្រេ​ស៊ី​ល​(Rio Olympic Games 2016) នា​ខែសីហា​ខាងមុខនេះ​។ សម្រាប់​ការចូលរួម​នេះដែរ​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ក្លាយជា​ក្តីសង្ឃឹម​ទី​១​របស់​កម្ពុជា​ក្នុង​ការរក​មេដាយ ស្របពេល​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា ត្រូវ​សម្រក​ទម្ងន់​៣​គីឡូក្រាម ដើម្បី​ឲ្យ​ស្របទៅតាម​ប្រភេទ​វិញ្ញាសា​ប្រកួត​របស់គេ​។​
 
​កីឡាការិនី ស៊ន សៀវ​ម៉ី​, ចូ​វ សុធា​រ៉ា​, ហែម ថុ​ន​វិ​ទិ​នី​, លី ណា​រី​, កីឡាករ ពូ សុវិជ្ជា  និង​កីឡាករ NEKO នឹងធ្វើ​ការប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​សកលលោក​ទៅតាម​ប្រភេទ​វិញ្ញាសា និង​ទម្ងន់​ផ្សេងៗ​គ្នា​។ ក្នុងចំណោម​កីឡាករ​កីឡាការិនី​ទាំងនេះ ស៊ន សៀវ​ម៉ី បាន​ក្លាយជា​កី្ត​សង្ឃឹម​ទី​១​ក្នុង​ការរក​មេដាយ​ជូន​កម្ពុជា ខណៈ​កីឡាករ​ផ្សេងទៀត​មិនមែនជា​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​មេដាយ​នោះទេ គឺ​គ្រាន់តែ​ជា​ក្តីសង្ឃឹម​កម្រិត​បច្ចេកទេស​ប៉ុណ្ណោះ​។

កីឡាករ​កម្ពុជា​៦​រូប​នឹងចូលរួម​កីឡា​អូឡាំពិក ចំណែក ស៊ន សៀវ​ម៉ី ជា​ក្តីសង្ឃឹម​ទី​១​របស់​កម្ពុជា​ និពន្ធដោយ : សឿន វណ្ណឌេត       June-03-2016,  9:59 pm         966

​នា​សន្និសីទ​សារព័ត៌មាន​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា នៅ​ទីស្នាក់ការ NOCC លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​រៀបរាប់ថា​៖«​ស៊ន សៀវ​ម៉ី ជា​កីឡាការិនី​កី្ត​សង្ឃឹម​ទីមួយ​ក្នុង​ការរក​មេដាយ ចំណែក​កីឡាករ​ផ្សេងទៀត​ជា​ក្តីសង្ឃឹម​ឡើង​កម្រិត​បច្ចេកទេស មិន​កី្ត​សង្ឃឹម​ទៅរក​មេដាយ​នោះទេ​»​។   

​ក្នុងចំណោម​កីឡាករ​កីឡាការិនី​ទាំងនេះ គឺ​មានតែ​កីឡាការិនី ស៊ន សៀវ​ម៉ី ម្នាក់​គត់​ដែល​ទទួល​សិទ្ធ​ពេញលេញ​ក្នុងការ​ចូលរួម បន្ទាប់ពី​រូបគេ​ឈ្នះ​មេដាយមាស​ក្នុងការ​ជម្រុះ​អូឡាំពិក នៅ​ប្រទេស​ម៉ាឡេស៊ី​កាលពីពេល​ថ្មី​កន្លងទៅនេះ​។ ចំណែក​កីឡាករ​៥​រូប​ផ្សេងទៀត​ចូលរួម​តាមរយៈ​សិទ្ធ​អនុគ្រោះ​(WILD CARD)​ប៉ុណ្ណោះ​។​

​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​សម្រាប់​ត្រៀប​ប្រកួត​កីឡា​អូឡាំពិក​នេះ ស៊ន សៀវ​ម៉ី ទទួលបាន​ការហ្វឹកហាត់​បំប៉ន​ពិសេស​នៅ​ប្រទេស​កូរ៉េ​រយៈពេល​ជាង​មួយខែ ហើយ​រូបគេ​នឹង​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​២៥ ខែកក្កដា ខាងមុខនេះ​។ ហើយ​សម្រាប់​ការហ្វឹកហាត់​នៅ​ប្រទេស​កូរ៉េ​នេះ ស៊ន សៀវ​ម៉ី ទទួល​បានការ​បង្វឹក​ពី​គ្រូ​ជនជាតិ​កូរ៉េ​ចំនួន​៥​នាក់​ក្នុងពេល​តែមួយ​។

កីឡាករ​កម្ពុជា​៦​រូប​នឹងចូលរួម​កីឡា​អូឡាំពិក ចំណែក ស៊ន សៀវ​ម៉ី ជា​ក្តីសង្ឃឹម​ទី​១​របស់​កម្ពុជា​ និពន្ធដោយ : សឿន វណ្ណឌេត       June-03-2016,  9:59 pm         966

​ជាមួយគ្នា​កីឡាការិនី​ហែល​ទឹក ហែម ថុ​ន​វិ​ទិ​នី បាននិងកំពុង​ហ្វឹកហាត់​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​របស់​ខ្លូន​នៅ​ប្រទេស​ថៃ​ផងដែរ ឬ​ឯ​កីឡាការិនី លី ណា​រី កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម​នៅលើ​កំពូលភ្នំ​ដែលមាន​សម្ពាធ​អុកស៊ីសែន​ទាប​បំផុត​ក្នុងប្រទេស​កេ​ន​យ៉ា ខណៈ​កីឡាករ NEKO ជនជាតិ​ជប៉ុន​សញ្ជាតិ​ខ្មែរ​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​។ ទន្ទឹមនឹងនេះ កីឡាករ ពូ សុវិជ្ជា កំពុងធ្វើការ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​នៅ​សាល​កល​វិទ្យាល័យ​មួយ​ក្នុង​សហរ​អាមេរិក​។

​ដោយឡែក កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា ទទួលបាន​ការហ្វឹកហាត់​អស់​រយៈ​មួយខែ​នៅ​ប្រទេស​កូរ៉េ ហើយ​បច្ចុប្បន្ន​រូបគេ​បាននិងកំពុង​ហ្វឹកហាត់​នៅក្នុង​ស្រុក​ជាមួយ​គ្រូ​ជនជាតិ​កូរ៉េ និង​គ្រូ​ចំបាប់​ជាច្រើនរូប​ទៀត​។ កីឡាការិនី​ចំបាប់​រូបនេះ​ត្រូវធ្វើ​ការហ្វឹកហាត់​ខ្លាំង​ព្រោះ​រូបគេ​ត្រូវ​សម្រក​ទម្ងន់​៣​គីឡូក្រាម​ដើម្បី​ឲ្យ​ស្របទៅនឹង​វិញ្ញាសា​ប្រកួត​របស់គេ​។ ចូ​វ សុធា​រ៉ា មុននឹង​ទទួលបាន​សិទ្ធ​អនុគ្រោះ​ឲ្យ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក រូបគេ​បាន​ទៅ​ចូលរួម​ប្រកួត​ជម្រុះ​អូឡាំពិក​នៅ​ប្រទេស​តួ​ក​គី​កាលពី​ខែឧសភា ប៉ុន្តែ​មិន​ទទួលបាន​ចំណាត់ថ្នាក់​នោះទេ​។
 
​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នេះ​កីឡាការិនី​តេ​ក្វាន់​ដូ ស៊ន សៀវ​ម៉ី នឹងធ្វើ​ការប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​ឡើង ឬ​ឯ​កីឡាការិនី​ចំបាប់ ចូ​វ សុធា​រ៉ា ប្រកួត​ទម្ងន់​៤៨​គីឡូក្រាម ចំណែក​កីឡាការិនី​រត់​ចម្ងាយ លី ណា​រី និង​កីឡាករ NEKO នឹងធ្វើ​ការប្រកួត​ក្នុង​រយៈ​ចម្ងាយ​៤២​គីឡូម៉ែត្រ ខណៈ​កីឡាករ ពូ សុវិជ្ជា និង​កីឡាការិនី ហែម ថុ​ន វិ​ទិ​នី ហែល​ទឹក​ក្នុង​ចម្ងាយ​៥០​ម៉ែត្រ​(Recycle)​។ លី ណា​រី ជា​កីឡាការិនី​លើកដំបូង​របស់​កម្ពុជា​ដែល​រត់​ចម្ងាយ ៤២​គីឡូម៉ែត្រ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក និង​ជា​កីឡាការិនី​ដែល​ប្រើ​រយៈពេល​តិចជាង​៣​ម៉ោង​ក្នុង​រយៈ​ចម្ងាយ​៤២​គីឡូម៉ែត្រ​។ កីឡាករ​កីឡាការិនី​កម្ពុជា​ទាំងនេះ​នឹង​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ហើយ​ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​២១ ខែសីហា​៕