អត្ថន័យ​របស់ សុបិន​សិច ឬ​ក៏​សុបិន​សើម​ខោ​

លោក Ian Wallace ជាចិត្ដវិទូផ្នែកសុបិន និងជាអ្នកនិពន្ធសៀវភៅ «សុបិនកំពូលទាំង ១០០: សុបិនដែលយើងទាំងអស់គ្នាជួបប្រទះ និងអត្ថន័យរបស់វា» បាននិយាយថា៖ «សុបិនទាំងអស់ រួមទាំង សុបិនសិច ឬសុបិនសើមខោ អាចងាយនឹងផ្សារភ្ជាប់ជាមួយរឿងរ៉ាវជាក់ស្ដែងនៅក្នុងជីវិត ហើយដៃគូក្នុងសុបិនតំណាងឲ្យភាពជាក់ស្ដែងបន្ដិចបន្ដួចនៃជីវិតពិត»។

អត្ថន័យ​របស់ សុបិន​សិច ឬ​ក៏​សុបិន​សើម​ខោ​

វាទំនងដែលថា ដៃគូសិចដែលអ្នកសុបិនឃើញច្បាស់ជាមានអ្នកឲ្យជាប់ចិត្ដខ្លះៗដែលចិត្ដ និងអារម្មណ៍របស់អ្នកបានដឹង តែមិនទាន់អភិវឌ្ឍជ្រួតជ្រាបពេញលេញក្នុងខួរក្បាលរបស់អ្នក។ មិនថ្វីនោះទេ យ៉ាងណាមិញ សុបិនសើមខោធ្វើឲ្យអ្នកមានអារម្មណ៍ល្អឡើង។ ខាងក្រោមនេះគឺជាសុបិនសិច ឬសុបិនសើមខោទូទៅបំផុតដែលមនុស្សម្នាក់ៗរមែងជួបប្រទះ។

១. សិចជាមួយនឹង លោកចៅហ្វាយនាយ

មិនចាំបាច់រអៀសចិត្ដពេលជួបមុខចៅហ្វាយនាយឡើយ។ ការប្រលោមស្នេហ៍ក្នុងសុបិនជាមួយចៅហ្វាយមានន័យថា អ្នកត្រៀមខ្លួនទទួលបន្ទុកការងារកាន់តែល្អជាងមុន។

លោក Wallace ជាអ្នកឯកទេសផ្នែកសុបិន បានបន្ដថា៖ «ច្បាស់ណាស់ អ្នកអាចមានភាពទាក់ទាញចំពោះចៅហ្វាយនាយ។ ប៉ុន្ដែបើអ្នកមានសុបិនសិចជាមួយនឹងគាត់ ចិត្ដ និងអារម្មណ៍របស់អ្នកអាចនឹងដឹងពីសមត្ថភាពផ្ទាល់ខ្លួនដើម្បីធ្វើការសម្រេចចិត្ដ និងបង្ហាញអាកប្បកិរិយាជាអ្នកដឹកនាំ»។

អត្ថន័យ​របស់ សុបិន​សិច ឬ​ក៏​សុបិន​សើម​ខោ​

២. សិចជាមួយមិត្ដល្អ

នេះគឺជាសុបិនទូទៅមួយ តែវាក៏គ្មានអ្វីគួរឲ្យបារម្ភដែរ។វាអាចថា អ្នកគ្រាន់តែសុបិនឃើញមិត្ដល្អនេះធម្មតាពីព្រោះពួកគេមានអ្វីដែលធ្វើឲ្យអ្នកចូលចិត្ដ។ វាអាចមកពីសមត្ថភាពបុគ្គលិកលក្ខណៈជាជាងរូបរាងកាយសង្ហាទាក់ទាញ។

យោងតាមលោក Wallace មិត្ដល្អរបស់អ្នកគ្រាន់តែមានទេពកោសល្យដែលអារម្មណ៍របស់អ្នកមានទំនោរទៅរក។

៣. សុបិនឃើញក្បត់ចិត្ដដៃគូ ឬត្រូវដៃគូផិតក្បត់

មនុស្សជាច្រើនបានយល់ថា សុបិនបែបនេះគឺជាប្រផ្នូលដែលដៃគូនឹងក្បត់ចិត្ដ ឬក្បត់រួចទៅហើយ តែនោះមិនមែនជាបញ្ហាទេ។

លោក Ian Wallace បាននិយាយថា៖ «ពេលអ្នកសុបិនឃើញ ដៃគូរួមភេទជាមួយអ្នកដទៃ វាអាចមានន័យថា អ្នកកំពុងតែបាត់បង់ជំនឿចិត្ដលើខ្លួនឯង ឬអស់ភាពទាក់ទាញនោះឯង»។ យ៉ាងណាមិញ បើអ្នកជាអ្នកក្បត់វិញ វាទំនងជាថា អ្នកបារម្ភក្រែងលោខ្លួនក្លាយជាដៃគូស្នេហ៍អន់ខ្សោយ។

៤. សិចជាមួយសមាជិកណាម្នាក់ក្នុងគ្រួសារ

នេះក៏ជាសុបិនធម្មតាមួយដែរ ហើយអាចធ្វើឲ្យអ្នកយល់សប្ដិបែបនេះមានអារម្មណ៍វិលវល់ និងសៅហ្មងចិត្ដ។ កុំបារម្ភ វានៅតែជាការពេញចិត្ដពេញថ្លើមរបស់អ្នកចំពោះបុគ្គលនោះប៉ុណ្ណោះ។

អត្ថន័យ​របស់ សុបិន​សិច ឬ​ក៏​សុបិន​សើម​ខោ​

៥. សិចជាមួយនឹងអតីតគូស្នេហ៍

នេះគឺជាប្រភេទសុបិនតែមួយគត់ដែលបង្ហាញពីសញ្ញាព្រមានដល់អ្នក។ ប្រសិនបើអ្នកកំពុងរួមរ័កជាមួយអតីតគូស្នេហ៍ ហើយរូបគេស្រាប់តែបង្ហាញខ្លួនក្នុងរាងកាយអាក្រាត វាអាចសបញ្ជាក់ថា អ្នកនឹងបង្ហាញពីអាកប្បកិរិយាអាក្រក់ដែលធ្លាប់មានបទពិសោធបរាជ័យជាមួយដៃគូចាស់វិញដោយមិនដឹងខ្លួនឡើយ៕

ប្រភព៖ baykdang

  • អត្ថន័យ​របស់ សុបិន​សិច ឬ​ក៏​សុបិន​សើម​ខោ​已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/06/03  Category:ចំនេះដឹង
Tags: