កម្ពុជា​ផ្តើម​រៀបចំ​ឯកសារ​ជំទាស់​រឿង​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​របស់ UNESCO

Videos


លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈកម្ពុជា បានឲ្យអ្នកសារព័ត៌ មានដឹងថា ក្រសួងនៅមិនទាន់មានប្រតិកម្មតបភ្លាមៗនោះទេចំពោះការស្នើដាក់បញ្ចូលល្ខោនខោលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ(UNESCO)របស់ប្រទេថៃនោះ ។ ប៉ុន្តែលោកបានអះអាងថាកម្ពុជាមិននៅស្ងៀមទេគឺយើងផ្តើមត្រៀមឯកសារពាក់ព័ន្ធសាជាថ្មីដើម្បីជំទាស់នឹង រដ្ឋាភិបាលថៃ ។

មានប្រសាសន៍ដូចនេះបន្ទាប់ពីថៃប្រកាសថាខ្លួននឹងដាក់បញ្ចូលល្ខោនខោលជាបេតិកភណ្ឌ UNESCO ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានស្នើដាក់បញ្ចូលល្ខោនពាក់មុខ ខូន (Khon) ដែលមានទម្រង់ដូចល្ខោនខោលកម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃអង្គការយូណេស្កូ ។

កម្ពុជា​ផ្តើម​រៀបចំ​ឯកសារ​ជំទាស់​រឿង​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​របស់ UNESCO

លោក ថៃ នរៈសត្យា បន្ថែមថាគ្រប់ប្រទេសណាក៏ដោយប្រសិនបើមានបំណងចង់ដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌវប្ប ធម៌ជាតិទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនោះ លុះត្រាតែគ្មានការជំទាស់ពីប្រទេសពាក់ព័ន្ធមួយទៀតនៅក្នុងតំបន់ឬនៅក្នុងសាកលលោកទើបដំណើរការនោះរលូនទៅបាន ។

កម្ពុជា​ផ្តើម​រៀបចំ​ឯកសារ​ជំទាស់​រឿង​ដាក់​ល្ខោនខោល​ជា​បេតិកភណ្ឌ​របស់ UNESCO

ករណីដូចប្រទេសថៃដែលបានស្នើទៅអង្គការយូណេស្កូដើម្បីដាក់បញ្ចូលល្ខោនខោលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកនោះគឺកម្ពុជាត្រៀមឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធសម្រាប់ពន្យល់ទៅអង្គការយូណេស្កូជាថ្មីអំពីអ្វីដែលកម្ពុជាមាន ៕ សុថាត់