លោក ប៉ា សុជាតិ​វង្ស បញ្ជា​អាជ្ញាធរ​គ្រប់​ខណ្ឌ ឲ្យ​សម្អាត​រាជធានី​នា​ទិវា​បរិស្ថាន​ជាតិ​ និពន្ធដោយ : ម៉ៅ សុផា       June-03-2016, 10:39 pm         2328

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប៉ា សុជាតិ​វង្ស បញ្ជា​អាជ្ញាធរ​គ្រប់​ខណ្ឌ ឲ្យ​សម្អាត​រាជធានី​នា​ទិវា​បរិស្ថាន​ជាតិ​​សាលា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ទិវា​បរិស្ថាន​ជាតិ​និង​អន្តរជាតិ ក្រោម​ប្រធានបទ «​ចូលរួម​ទាំងអស់គ្នា ដើម្បី​ពិភពលោក​ស្រស់ស្អាត​» នៅ​ថ្ងៃទី​៥ មិថុនា ឆ្នាំ​២០១៦ ។ ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​បំផុស​ការចូលរួម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​អាជ្ញាធរ​ទាំង​១២​ខណ្ឌ រៀបចំ​សកម្មភាព​អនាម័យ​និង​ការសម្អាត​ទីសាធារណៈ​ផ្សេងៗ ដូចជា ទីផ្សារ សួនច្បារ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ និង​ដងផ្លូវ​នានា ក្នុង​ទិវា​បរិស្ថាន​ជាតិ​និង​អន្តជាតិ ខាងមុខ​។ លើសពីនេះ សាលា​រាជធានី​ភ្នំពេញ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំងនោះ ចូលរួម​ដាំ​និង​ថែទាំ​ដើមឈើ តាម​ទីសាធារណៈ ផងដែរ​។ នេះ​បើតាម​សេចក្តី​ជូន​ដឹង​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៦ ។​

​បើតាម​សេចក្តីជូនដំណឹង​ខាងលើ រដ្ឋបាល​រាជ​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ​និង​ឯកជន ឲ្យ​រៀបចំ​កម្មវិធី​ផ្សេងៗ​ទាក់ទង​នឹង​ការអប់រំ​សិស្ស និស្សិត ឲ្យ​ចូលរួម​ការពារ​បរិស្ថាន ដូចជា​ការកែប្រែ​ទម្លាប់​ពី​កា​បោះចោល​សម្រាម ដោយ​គ្មាន​សណ្តាប់​ធ្លាប់ ជាដើម​។

​ជាងនេះទៀត សាលា​រាជធានី​ភ្នំពេញ ថែមទាំង​ស្នើ​ឲ្យ​គ្រប់​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​នានា បញ្ចេញ​សកម្មភាព​នៃ​ការសម្អាត​អនាម័យ​និង​ការដាំ​ឈើ ទាំង​ខាងក្នុង​និង​ជុំវិញ​បរិវេណ​ទីតាំង​នៃ​ស្ថាប័ន​របស់ខ្លួន​ផងដែរ​៕