កម្មករ​ជាង​៨០០​នាក់​ ដើរ​ចេញពី​រោងចក្រ ដោយសារ​ទ្រាំ​នឹង​ការប្រមាថ​មិនបាន

កម្មករ​ជាង​៨០០​នាក់​ ដើរ​ចេញពី​រោងចក្រ ដោយសារ​ទ្រាំ​នឹង​ការប្រមាថ​មិនបាន



ពោធិ៍សាត់​ ៖​ កម្មករ កម្មការិនី រោងចក្រ​តៃ​អ៊ី​ស៊ី​ជាង​៨០០​នាក់​ បាន​ដើរ​ចេញពី​រោងចក្រ ដោយ​ទ្រាំ​នឹង​ការ​ប្រមាថ​ពី​សំណាក់​​​QC​រោងចក្រ​ជា​ជនជាតិ​ចិន និង​រដ្ឋបាល​ជា​ជនជាតិ​ខ្មែរ​គ្នាឯង មិនបាន។

រោងចក្រ​នោះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត ពោធិ៍សាត់ ដោយមាន​កម្មករ​សរុប​ចំនួន​ជាង​៨០០​នាក់ ហើយ​ការ​ធ្វើ​កូដកម្ម​ដើរចេញ​ពី​រោងចក្រ​នេះ ធ្វើឡើង​ទាំង​អស់​គ្នា​តែម្ដង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០១៦។

កម្មករ​ទាំងនោះ​បាន​លើក​ឡើង​ថា មូលហេតុ​ដួល​ពួកគេ​សម្រេច​ធ្វើ​កូដកម្ម​ដើរ​ចេញពី​រោងចក្រ​ខាងលើ​នោះ ដោយសារតែ​ជនជាតិ ចិន ដែល​កាន់ការ ខាង​QC បាន​ប្រើ​កម្មករ​ហួស​ម៉ោង​ដែល មន្ទីរ​ការងារ បាន​ប្រជុំ​និយាយ​ប្រាប់ ហើយ​ថែម ទាំង និយាយ​ជេរប្រមាថ​សព្វបែបយ៉ាង​ចំពោះ ពួកគាត់​ទាំង​អស់​គ្នា។ លើស ពី​នេះ​ទៅទៀត គឺ​រដ្ឋបាល​ខ្មែរ​ឯង​វិញ ​​មិន​ចេះ​ជួយ​គ្នា​ដែរ ថែមទាំង​ប្រើប្រាស់​ពាក្យ មិន​គប្បី​លើស​ពី​សាសន៍​គេ​ទៅទៀត។

បងប្អូន​កម្មករ-ការិនី បាន​បញ្ជាក់​ថា ពួកគាត់​សូម​ឲ្យ​ខាង រោងចក្រ ដក​ជន​ជាតិ​ចិន និង រដ្ឋបាល​ខ្មែរ​នោះ​ចេញ ទើប​ពួកគាត់​ចូល​ធ្វើការ​ជា​ធម្មតា​វិញ។

ចំពោះ​សមត្ថកិច្ច​វិញ​បាន​ឲ្យ​ដឹង​ថា ព័ត៌មាន​ខាងលើ​នោះ សមត្ថកិច្ច​បាន​ដឹង​ហើយ​តាមរយៈ​ប្អូន​កម្មការិនី ដែល​ដើរ​ចេញពី​រោងចក្រ​មក​ខាងក្រៅ ដើម្បី​វិល​ទៅផ្ទះ​វិញ ហើយ​នៅ​ពេល​កើតហេតុ សមត្ថកិច្ច​នគរបាល​យើង​ បាន​សុំ ឲ្យ​ខាង​តំណាង​រោងចក្រ ជួយ​ផ្តល់ ព័ត៌មាន​ឲ្យ​ដែរ ប៉ុន្តែ​ធ្វើការ​ទាក់ទង​មិនបាន៕