អេ​ម មី ត្រៀម​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ធំ​ជា​ងឆ្នាំមុន

អេ​ម មី ត្រៀម​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ធំ​ជា​ងឆ្នាំមុន



 

ភ្នំពេញ​ ៖​ តារា​ចម្រៀង​ស្រី​របស់​ផលិតកម្ម​M​កញ្ញា​អេ​ម មី ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា នាង​ហាក់​មាន​សន្ទុះ​រីកចម្រើន​ខ្លាំង​គួរសម ​ទាំង​អាជីព​សិល្បៈ ​ក៏ដូចជា​កម្រិត​នៃ​ជីវភាព​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​ ព្រមទាំង​ភាព​ហ៊ឺហា​ជាមួយ​សម្ភារៈ​និយម​ទាន់សម័យ​ជាដើម។

ស្រប​ពេល​ជាមួយគ្នា​ ដែល​ទីផ្សារ​សិល្បៈ​កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ទៅមុខ​នេះ​ដែរ​កញ្ញា អេ​ម មី ក៏បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​រៀបចំ​ពិធី​ជប់លៀង​ខួបកំណើត​ថា ថ្ងៃ​ទី​០៥ ខែ មិថុនា​ឆ្នាំ​២០១៦​ខាងមុខនេះ​ នាង​នឹង​ចំណាយ​លុយ​ខ្ទង់​រាប់ពាន់​ដុល្លារ​ដើម្បី​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ ​ហើយ​និង​អញ្ជើញ​ភ្ញៀវ​ចូលរួម​ប្រមាណ​ជាង​១០​តុ​ ពោល​គឺ​មាន​លក្ខណៈ​ធំ​ជាង​ឆ្នាំមុន​បន្តិច។

ជួប​សម្ភាសន៍​ជាមួយ​កម្ពុ​ជាថ្មី​ នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៦ នេះ​កញ្ញា អេ​ម មី បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អាទិត្យ ទី​០៥ ​ខែ​មិថុនា នេះ​ នាង​នឹង​មាន​រៀបចំ​ពិធី​ខួបកំណើត​ផ្ទាល់ខ្លួន​មួយ​​ ​រៀបចំ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន V.Friend ស្ថិតនៅ​ម្តុំ​ផ្សារ​ដេប៉ូ​ ហើយ​ក្នុង​ពិធី​នេះ​នាង​ក៏បាន​អញ្ជើញ​តារា​សម្តែង​ និង​ចម្រៀង​ចូលរួម​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ផង​ដែរ។

កញ្ញា អេ​ម មី បាន​និយាយ​បន្ត​ថា ​ពិធី​ខួបកំណើត​ខ្ញុំ​ឆ្នាំនេះ​គឺ​គ្រោង​ចំណាយ​លុយ​មិន​ច្រើន​ប៉ុន្មាន​ទេ​ ប្រហែល​២​ឬ​៣ ពាន់​ដុល្លារ​ ដែល​លុយ​ទាំងនោះ​គឺ​បាន​មក​ពី​​កម្លាំង​ញើស​ឈាម​របស់ខ្ញុំ​ផ្ទាល់​គ្មាន​អ្នកណា​ឧបត្ថម្ភ​ទេ។

ម្យ៉ាង​ទៀត​ពិធី​ខួបកំណើត​នេះ​ខ្ញុំ​ក៏​ចង់​ឲ្យ​មាន​បរិយាកាស​អ៊ូអរ សប្បាយ​ទើបបានជា​រៀបចំ​ធ្វើជា​លើក​ទី​២​បន្ទាប់ពី​ឆ្នាំមុន ​ដែល​ក្នុង​នោះ​គ្រោង​អញ្ជើញ​ភ្ញៀវ​ចូលរួម​ចំនួន​ជា​១០​តុ​គឺ​ប្លែក​ពី​ឆ្នាំមុន​បន្តិច។ ភ្ញៀវ​ដែល​អញ្ជើញ ​គឺ​ភាគច្រើន​សុទ្ធតែ​មិត្តភក្តិ​សិល្បៈ​រួមការ​ងារ​ជាមួយគ្នា។

តារា​ចម្រៀង​ស្រី​ចង្កា​ស្រួច​របស់​ផលិតកម្ម​M​ ដែល​កំពុង​ស្រូប​ទាញ​បាន​ប្រជាប្រិយភាព​នៅលើ​វិស័យ​សិល្បៈ​កញ្ញា អេ​ម មី ក្រោយពី​បាន​ឈាន​ជើង​ចូល​ប្រឡូក​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មកនេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាជីព​ជា​អ្នកចម្រៀង​ហាក់​មាន​ស្ទុះ​ទៅមុខ​គួរ​កត់សម្គាល់។ មិន​តែ​ប៉ុណ្ណោះ​សន្ទុះ​នៃ​ការ​គាំទ្រ ពី​សំណាក់​ទស្សនិកជន​ក៏​ចាប់​ផ្តើម​មានការ​កើន​ឡើង​ទៅមុខ​ផង​ដែរ៕

អេ​ម មី ត្រៀម​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ធំ​ជា​ងឆ្នាំមុន អេ​ម មី ត្រៀម​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ធំ​ជា​ងឆ្នាំមុន អេ​ម មី ត្រៀម​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ធំ​ជា​ងឆ្នាំមុន អេ​ម មី ត្រៀម​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​ធំ​ជា​ងឆ្នាំមុន