ការ​ឆ្លើយ​សារភាព​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​​ក្មេង​ដែល​​​មាន​ឪពុក​ម្ដាយ​លែង​លះ​គ្នា

បច្ចុប្បន្ន​នេះ បើ​និយាយ​ពី​ការ​លែង​លះ​​​វា​​គ្មាន​អ្វី​ដែល​ជា​រឿង​ចម្លែក​នោះ​ទេ ដោយ​គូស្នេហ៍​ជា​ច្រើន​បាន​ធ្វើ​ការ​លែង​លះ​គ្នា​​​។​ គូ​ស្នេហ៍​​ខ្លះ​បញ្ចប់​រឿង​រ៉ាវ​ពួកគេ​ដោយ​ការ​លែង​លះ​គ្នា​ជាមួយ​នឹង​​មូល​ហេតុ​ដ៏​លីលា​បំផុត​។​ វា​អាច​បណ្ដាល​មក​ពី​ការ​មិន​ត្រូវ​រ៉ូវ​គ្នា​​រឿង​មិន​ចុះ​ដំណេក​នឹង​គ្នា​ ឬ​ក៏​ដោយ​សារ​តែ​ដៃ​គូ​របស់​ពួកគេ​ស្និទ្ធស្នាល​ជាមួយ​នឹង​​មិត្តភ័ក្ដិ​ដែល​មាន​ភាព​ផ្ទុយ​គ្នា។

បើ​ក្រលេក​ទៅ​មើល​ព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ វា​ពោរពេញ​ទៅ​ដោយ​រឿង​រ៉ាវ​​​តារា​ល្បីៗ​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ ធ្វើការ​លែង​លះ​គ្នា​ដោយ​លើក​ឡើង​នូវ​ហេតុផល​ថា​ពួកគេ​​គ្រាន់​តែ​ចង់​នៅ​ឆ្ងាយ​ពី​គ្នា។​ ប៉ុន្តែ​សំនួរ​មួយ​បាន​​ចោទ​សួរ​ថា តើ​​ពួកគេ​អាច​ធ្វើ​រឿង​បែប​នេះ​បាន​ដោយ​របៀប​ណា​ទៅ​ទាំង​ដែល​ពួកគេ​កំពុង​មាន​​កូន​ដែល​ជាប់​ពាក់ព័ន្ធ?

ក្នុង​ក្រសែ​ភ្នែក​របស់​ក្មេងៗ​ អ្នក​ទាំង​ពីរ​គឺ​ជា​វីរបុរស​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ពួកគេ​។​ ខាង​ក្រោម​នេះ​​គឺ​ការ​ស្រង់​សម្ដី​របស់​ពួក​គេ ដែល​អាច​ឲ្យ​លោក​អ្នក​​​ដឹង​ថា​តើ​ពួកគេ​មាន​អារម្មណ៍​បែប​ណា​​នៅ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ទុក​ចោល​អោយ​នៅ​តែ​ជាមួយ​តែ​ឪពុក​ដោយ​គ្មាន​ម្ដាយ​ ឬ​ម្ដាយ ដោយ​គ្មាន​ឪពុក។​

1ប៉ា​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​អាច​ជឿ​ទុក​ចិត្ត​បាន​

​ខ្ញុំ​បាន​ឃើញ​ប៉ា​របស់​ខ្ញុំ​ខិតខំ​ព្យាយាម​ និង​​ដោះស្រាយ​ការ​ចំណាយ​ប្រចាំថ្ងៃ​ និង​ថ្លៃ​សាលា​របស់​ពួក​យើង​។ គាត់​គឺ​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​របស់​ខ្ញុំ​​តាំង​ពី​ថ្ងៃ​ដែល​​អ្នក​ម៉ាក់​បាន​ចាក​ចេញ​ពី​ពួក​យើង។​ ខ្ញុំ​ពិត​ជា​បាន​ធូរស្រាល​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ខ្ញុំ​បាន​ប្រាប់​គាត់​ពី​ភាព​ភ័យ​ខ្លាច​និង​អាថ៌កំបាំង​របស់​ខ្ញុំ​ដល់​គាត់។

 

2ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​តប​ស្នង​គាត់​បាន​

​ពួក​យើង​ត្រូវ​បាន​ទុក​ចោល​​​ជាមួយ​នឹង​​ភាព​ឈឺ​ចាប់​ដោយ​ប៉ា​ប្រមឹក​របស់​ពួក​យើង​។ ​គាត់​តែង​តែ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដាក់​ម្ដាយ​របស់​ពួក​យើង​រៀង​រាល់​យប់។​ នា​វេលា​យប់​មួយ ប៉ា​បាន​យក​កាំបិត​មក​វាយ​ប្រហារ​ម៉ាក់​ដោយ​ផ្ទាល់​ដៃ ម៉្លោះ​ហើយ​ម៉ាក់​ក៏​​សម្រេច​ចិត្ត​ជ្រើសរើស​ផ្លូវ​ចាក​ចេញ​​ជាមួយ​នឹង​ខ្ញុំ​ ហើយ​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ខ្ញុំ​តែ​ម្នាក់​ឯង។​ ខ្ញុំ​ឃើញ​គាត់​ធ្វើ​ការ​យ៉ាង​លំបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ហើយ​បើ​ទោះ​បី​គាត់​កាន់​តែ​ចាស់​ក៏​ដោយ ក៏​គាត់​មិន​ដែល​បដិសេធ​នឹង​តម្រូវ​ការ​របស់​ខ្ញុំ​ដែរ។​ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​តប​ស្នង​សង​គុណ​គាត់ ព្រម​ទាំង​សាង​សុភមង្គល​អោយ​គាត់​។​”​

3គោល​បំណង​តែ​មួយ​គត់​ក្នុង​ជីវិត​របស់​ខ្ញុំ​គឺ​ឃើញ​គាត់​សប្បាយ​ចិត្ត​

រៀង​រាល់​យប់ ខ្ញុំ​ឃើញ​ម៉ាក់​របស់​ខ្ញុំ​សម្រាន្ត ហើយ​ខ្ញុំ​ត្រឹម​តែ​អាច​បន់​ស្រន់​ស្ងាត់ៗ​​ថា​ ខ្ញុំ​នឹង​ខិតខំ​ព្យាយាម​ហើយ​ធ្វើ​អោយ​គាត់​ឃើញ​ថា​កូន​របស់​គាត់​ម្នាក់​នេះ​មិន​អត់​កំណើត​នោះ​ទេ។​ ចំពោះ​​ការ​ព្យាយាម​ដែល​ខ្ញុំ​បាន​ធ្វើ​ដើម្បី​គាត់​នៅ​តិច​ណាស់។​

4ម៉ាក់​គឺ​អ្វី​គ្រប់​យ៉ាង​របស់​កូន

​នៅ​ថ្ងៃ​បុណ្យ​បិតា​ ខ្ញុំ​អោយ​​គាត់​នូវ​កាត​និង​កាដូ​មួយ ព្រោះ​គាត់​ជា​គ្រប់​យ៉ាង​របស់​ខ្ញុំ។ ការ​ដើរ​តួ​ជា​ឪពុក​ ព្រមទាំង​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ខ្ញុំ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​គឺ​ជា​អ្វី​ដែល​ខ្ញុំ​អាច​សុំ​ពី​គាត់​បាន។​

5​ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ដែល​បាន​កើត​មក​ជា​កូន​របស់​ប៉ា​

ការ​ចិញ្ចឹម​បីបាច់​ក្មេង​ស្រី​ដោយ​ខ្លួន​របស់​គាត់​ផ្ទាល់​ ហើយ​ជួយ​ខ្ញុំ​អោយ​ទទួល​យក​នូវ​ការ​ផ្លាស់ប្ដូរ​នូវ​​ជីវសាស្ត្រ​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ ធ្វើ​អោយ​ខ្ញុំ​ដឹង​ថា​​ខ្ញុំ​ពិត​ជា​មាន​សំណាង​មែន​ទែន​​ដែល​មាន​ប៉ា​ដូច​ជា​គាត់​។ ហ៊ឺម..! ស្រលាញ់​ប៉ា​ណាស់!

សម្រាប់​ប្ដី​ប្រពន្ធ​ដែល​មាន​កូន​​រួច​ហើយ គួរ​តែ​គិត​ពិចារណា​ឲ្យ​បាន​ច្បាស់​លាស់​មុន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​លែងលះ​គ្នា ព្រោះ​ការ​លែង​លះ​មិន​មែន​ប៉ះ​ពាល់​ត្រឹម​តែ​អ្នក​ខ្លួន​ឯង​ផ្ទាល់​នោះ​ទេ ​ប៉ុន្តែ​កូនៗ​របស់​អ្នក​​ទៅ​វិញ​ទេ​ដែល​​ជា​អ្នក​រង​គ្រោះ​ខ្លាំង​បំផុត​។ អ្នក​គួរ​តែ​ធ្វើ​ការ​សម្រប់​សម្រួល​គ្នា និង កែ​ប្រែ​នូវ​កំហុស​ឆ្គង​របស់​ខ្លួន​ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរ​អាច​រស់​នៅ​ចុះ​សម្រុង​នឹង​គ្នា ជៀសជាង​លែងលះ៕

​​​​​​

ប្រភពៈ  
ដោយៈ Gemini Fleta

  • ការ​ឆ្លើយ​សារភាព​ដោយ​ស្មោះ​អស់​ពី​ចិត្ត​របស់​​ក្មេង​ដែល​​​មាន​ឪពុក​ម្ដាយ​លែង​លះ​គ្នា已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:វីដេអូ
Tags: