នគរបាលខេត្ត​​​បាត់​​​ដំបងចាប់ខ្លួន​បុរស​​​ម្នាក់​​​ដែល​​​ចាប់​​​រំលោភកុមារជា​​​បន្ត​​​បន្ទាប់

កាលពីថ្ងៃពុធ នគរបាលបានចាប់ខ្លួនបុរសម្នាក់ដែលជាប់សង្ស័យថាបានប្រព្រឹត្តអំពើចាប់រំលោភជាបន្តបន្ទាប់នៅក្នុងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើអនា ចារលើអនីតិជន ក្រោយពេលបែកធ្លាយរឿង បន្ទាប់ពីក្មេងស្រីរងគ្រោះវ័យជំទង់ម្នាក់បានប្រាប់នគរបាលថា នាងត្រូវបានបុរសរូបនេះចាប់រំលោភជាច្រើនលើកច្រើនសា។ ដែក ជា ដែលជាកសិករអាយុ៦០ឆ្នាំ  ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះដែលគាត់រស់នៅជាមួយប្រពន្ធ និងកូនបីនាក់នៅក្នុងឃុំខ្នាចរមាស ស្រុកបវេល បន្ទាប់ពីក្មេងប្រុសម្នាក់បានឃើញបងស្រីអាយុ១៦ឆ្នាំរបស់ខ្លួនត្រូវកសិកររូបនេះចាប់រំលោភកាលពីខែមុន នេះបើយោងតាមលោក តុំ សុជាតិ នាយប៉ុស្តិ៍ឃុំនេះ។ លោក តុំ សុជាតិ បានថ្លែងថា “ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ដែលត្រូវជាប្អូនប្រុសរបស់ជនរងគ្រោះបានឃើញសកម្មភាពនេះហើយបន្ទាប់មកវាបានប្រាប់ម្តាយមីងរបស់វាអំពីរឿងរ៉ាវដែលបានកើតឡើង”។លោកបានបន្ថែមថា ម្តាយមីងរបស់ក្មេងប្រុសរូបនេះបានប្រាប់នគរបាលឃុំអំពីហេតុការណ៍ចាប់រំលោភនេះកាលពីព្រឹកថ្ងៃពុធ។ ពេលសាកសួរ ក្មេងស្រីរងគ្រោះរូបនេះបានប្រាប់ថា នាងត្រូវ កសិករ ដែក ជា រំលោភជាច្រើនលើក។ លោក តុំ សុជាតិ បានលើកឡើងទៀតថា “នាងបាននិយាយថា ជននេះបានខ្ទប់មាត់និងច្របាច់កនាង”។បន្ទាប់ពីក្មេងស្រីរងគ្រោះដំបូងបានចេញមកប្រាប់រឿងរ៉ាវរួចគ្រួសារក្មេងស្រីបីនាក់ផ្សេងទៀតដែលមានអាយុចាប់ពី១១ឆ្នាំដល់១៥ឆ្នាំបានដាក់ពាក្យប្តឹងកសិករវ័យចំណាស់រូបនេះ។ នាយប៉ុស្តិ៍រូបនេះបានមានប្រសាសន៍ថា “ក្មេងរងគ្រោះសុទ្ធតែបានទៅមើលទូរទស្សន៍ នៅផ្ទះរបស់ជននេះ ហើយគាត់បានរំលោភពួកគេនៅក្នុងព្រៃក្បែរផ្ទះ”។ លោកបានបន្ថែម ថា ជនសង្ស័យរូបនេះបានប្រើលុយនិងការគំរាមដើម្បី ឲ្យក្មេងស្រីរូបនេះបិទមាត់។ លោកបានថ្លែងថា “គាត់បានប្រាប់ពួកគេថា ‘ អញឲ្យលុយអ្ហែង ហើយបើអ្ហែងហ៊ានប្រាប់ឪពុកម្តាយ អញនឹងសម្លាប់អ្ហែងចោល”’។ លោក តុំ សុជាតិ បានលើកឡើងបន្តទៀតថា បន្ទាប់ពីចាប់ខ្លួនកសិកររូបនេះរួច មន្ត្រីឃុំបាននិយាយថា ពួកគេបានឮពាក្យចចាមអារា៉មអំពីការចាប់រំលោភនេះតាំងពីមុនខែវិច្ឆិកាទៅទៀត ហើយបានជំរុញឲ្យអ្នកភូមិរាយការណ៍ហេតុការណ៍ទំាងនេះទៅនគរបាល។ លោកបានថ្លែងថា “អ្នកភូមិបានឮអំពីរឿងនេះ ប៉ុន្តែ ពួកគាត់មិនបានរាយការណ៍ទេ។ ពួកគាត់សើុបអង្កេតដោយខ្លួនឯង។ លោកបានបន្ថែមថា ដោយរកមិនឃើញ”សញ្ញា ឬតម្រុយ”នៃការចាប់រំលោភនោះ អ្នកភូមិបានសម្រេចថា គេប្រាប់ព័ត៌មានខុសដល់ពួកគាត់។ លោក អូន ខ្វៃ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបងបានលើកឡើងថា ជនសង្ស័យបាននិយាយការពារខ្លួនឯងពេលត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកាលពីម្សិលមិញ ដោយអះអាងថា ក្មេងស្រីទាំងនេះស្ម័គ្រចិត្តរួមភេទជាមួយគាត់។ លោកបានមានប្រសាសន៍ថា “គាត់បានប្រាប់នគរបាលថា គាត់មិនបានរំលោភពួកនាងទេ។ គាត់បានហៅឲ្យពួកនាងមកដេកជាមួយ ហើយបន្ទាប់មកឲ្យលុយពួកនាង”។ លោកបានបន្ថែមថា […]

The post នគរបាលខេត្ត​​​បាត់​​​ដំបងចាប់ខ្លួន​បុរស​​​ម្នាក់​​​ដែល​​​ចាប់​​​រំលោភកុមារជា​​​បន្ត​​​បន្ទាប់ appeared first on The Cambodia Daily.